កីឡាជាតិ
ជាតិ
អនុប្រធានសហព័ន្ធកីឡាជឺជិតស៊ូ៖ លទ្ធផលមេដាយចំនួន២១ នៅ AFG Open ជាទុនត្រៀមប្រកួតអន្ដរជាតិនានា
25, Oct 2023 , 6:59 pm        
រូបភាព
ការប្រកួតរបស់កីឡាករជឺជិតស៊ូកម្ពុជា នៅប្រទេសថៃ រូបពីសហព័ន្ធកីឡាជឺជិតស៊ូកម្ពុជា
ការប្រកួតរបស់កីឡាករជឺជិតស៊ូកម្ពុជា នៅប្រទេសថៃ រូបពីសហព័ន្ធកីឡាជឺជិតស៊ូកម្ពុជា
អត្ដពលិកកីឡាជឺជិតស៊ូកម្ពុជា ១៦នាក់ បានបញ្ចប់បេសកកម្មព្រឹត្តិការណ៍ AFG Open Tournament នៅប្រទេសថៃ នៅថ្ងៃទី ២២ ខែតុលា ដោយដណ្ដើមបានមេដាយចំនួន២១ ក្នុងនោះ មាស៣ ប្រាក់១១ និងសំរិទ្ធ៧។ លោក Jasper Martijn Paas អនុប្រធានសហព័ន្ធកីឡាជឺជិតស៊ូ យល់ឃើញថាលទ្ធផលនេះ លើសពីអ្វី ដែលខ្លួនបានរំពឹងទុក ហើយក៏ជាសញ្ញាវិជ្ជមាន សម្រាប់ការត្រៀមខ្លួនប្រកួតអន្ដរជាតិនានា​ ដូចជា ស៊ីហ្គេម លើកទី៣៣, Asian Games 2026 និង Asian Youth Games 2029។



ក្នុងព្រឹត្តិការណ៍ AFG Open Tournament នៅទីក្រុងបាងកក ប្រទេសថៃ ដែលមានចំនួនអ្នកចូលរួមជាង ៩០០នាក់ ពីបណ្ដាល ៤៤ ប្រទេស អត្តពលិកកម្ពុជា ដណ្ដើមបានមេដាយ ចំនួន២១។ មេដាយទាំង២១នោះ រកបានដោយ៖
 
កីឡាករ សំអុន បរមី មេដាយមាស ១
កីឡាការិនី រិទ្ធ រស្មី មេដាយមាស ១
កីឡាករ មឿនលឹម សុបញ្ញា មេដាយមាស១ ប្រាក់១ និងសំរិទ្ធ១
កីឡាករ កាំង ម៉េងឃាង មេដាយប្រាក់៣
កីឡាករ ហួរ សេងហុង មេដាយប្រាក់១ និងសំរិទ្ធ១
កីឡាករ   គីម កែវមង្គល មេដាយសំរិទ្ធ១
កីឡាករ   Nicholas Yi Remoy មេដាយប្រាក់២
កីឡាករ   ឡេង ច័ន្ទសេរីបុត្រ មេដាយប្រាក់១ និងសំរិទ្ធ១
កីឡាករ   Adam Sosnowiez Sem មេដាយប្រាក់១
កីឡាការិនី  ថាយ សាណា មេដាយប្រាក់១ 
កីឡាករ   Arthur Besant មេដាយប្រាក់១
កីឡាករ   Kai Han Yi Remoy old មេដាយសំរិទ្ធ១
កីឡាករ   Jadon Te មេដាយសំរិទ្ធ១
កីឡាករ   ថាយ អេលី មេដាយសំរិទ្ធ១
 
លោក Jasper Martijn Paas បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា លទ្ធផលល្អនេះ គឺលើសពីអ្វី ដែលរូបលោក រំពឹងទុក ហើយអត្ដពលិកកម្ពុជា ធ្វើបានសមិទ្ធិផលល្អច្រើន ហើយក៏ជាការត្រៀមសម្រាប់ប្រកួត ព្រឹត្តិការណ៍អន្ដរជាតិនានា ទាំងក្នុងតំបន់ និងប្រចាំទ្វីប។ អនុប្រធានរូបនេះ បាននិយាយដូច្នេះថា៖«លទ្ធផល គឺលើសពីការរំពឹងទុករបស់ខ្ញុំ។ ការសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់នេះ គឺជាផ្នែកមួយនៃការត្រៀមខ្លួនដើម្បីឆ្ពោះទៅការប្រកួត Sea Games ឆ្នាំ២០២៥ , Asian Games ឆ្នាំ២០២៦ និងជាពិសេសគឺការត្រៀមខ្លួនរបស់កីឡាករថ្នាល របស់យើងដើម្បី ចូលរួមប្រកួតក្នុង Asian Youth Games ឆ្នាំ2029 ដែលយើងនឹងធ្វើជាម្ចាស់ផ្ទះ។»៕
 
អត្ដពលិកកម្ពុជាកីឡាជឺជិតស៊ូ ថតរូបជាមួយមេដាយ រូបពី លោក Jasper Paas

Tag:
 Jasper Martijn Paas
  ជឺជិតស៊ូ
  AFG Open Tournament
© រក្សាសិទ្ធិដោយ thmeythmey.com