ជាតិ
ស្ពានអាកាសព្រះមុនីវង្ស ជំណាក់កាលទី១ នឹងរួចរាល់មុនបុណ្យចូលឆ្នាំខ្មែរ
28, Oct 2023 , 9:10 pm        
រូបភាព
ភ្នំពេញ៖ ស្ពានព្រះអាកាសព្រះមុនីវង្ស នឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ មុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ គម្រោងស្ពានអាកាសព្រះមុនីវង្ស ត្រូវបានសាងសង់កាលថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២។

 
 
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា៖ «ការដ្ឋាននេះ គ្រោងនឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ ០៤ខែផងដែរ។ ជំហានទី១ នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤ (ក្នុងគម្រោងខែសីហា ២០២៤) និង ជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)»។ 
 
សូមរម្លឹកថា ក្រុមហ៊ុន OCIC កំពុងសាងសង់ ស្ពានអាកាសព្រះមុនីវង្ស ដែលស្ថិតនៅចំណុចប្រសព្វគ្នារវាង មហាវិថីសម្ដេចតេជោ ហ៊ុន សែន, មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ។ ស្ពានអាកាសនេះ ចំណាយថវិកាជាង៣៦លានដុល្លារ និងចំណាយពេលសាងសង់ប្រមាណ៣ឆ្នាំ៕ 
 
 

Tag:
 (ស្ពានអាកាសព្រះមុនីវង្ស
  ឃួង ស្រេង)
© រក្សាសិទ្ធិដោយ thmeythmey.com