ជាតិ
ដើមឈើត្រូវបានគេកាប់ចេញ ដោយសារមានអាយុចាស់ និងអាចបង្កហានិភ័យ
29, Oct 2023 , 10:10 am        
រូបភាព
សៀមរាប៖ ដើមឈើ ជាផ្នែកមួយ ដែលបានជួយលើកសម្រស់ប្រាសាទ​ ជាពិសេសដើមឈើនៅប្រាសាទបាយ័ន ដែលមានអាយុកាលរាប់រយឆ្នាំ ដូចជាដើមយាង ដើមស្លែង ដើមពង្រ ស្នាយ ស្រឡៅ និងដើមបែងជាដើម។ ទីតាំងដើមឈើដែលដុះនោះ បានក្លាយជាចំណីចក្ខុសម្រាប់ទេសចរ ដូចជាការថតរូបជាដើម។

  
បើទោះមែកឈើទាំងនោះជួយលើកសម្រស់ប្រាសាទក្តី តែមែកខ្លះក៏បង្កគ្រោះថ្នាក់ផងដែរ។ បើតាមលោក អ៊ីម អឿន មន្រ្តីភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សារា មែកឈើ ដែលទ្រេត និងពុកផុយ ត្រូវបានអ្នកជំនាញព្រៃឈើ ឡើងកាប់ដើម្បីបង្ការហានិភ័យ ដែលអាចបាក់លើថ្មប្រាសាទ ឬគ្រោះថ្នាក់ណាមួយដល់ទេសចរ។
 
ផ្នែកខ្លះត្រូវរក្សាទុក។ ដោយឡែកផ្នែកខ្លះត្រូវកាត់ចេញ បន្ទាប់ពីពិនិត្យឃើញថា ដើមទាំងនោះបាំងសម្រស់ប្រាសាទ។ ក្រៅពីដើមឈើ ស្មៅ ក៏ជាចំណែកមួយ ដែលជួយឱ្យប្រាសាទស្អាតដូចគ្នា។

ស្មៅ ដុះជុំវិញប្រាសាទ ត្រូវបានយកចិត្តទុក ដោយការស្រោចទឹក ក៏ដូចជាជួសស្មៅងាប់ ដើម្បីដាំស្មៅថ្មីផងដែរ៕
 
ដើម្បីជ្រាបកាន់តែច្បាស់សូម លោក អ្នកនាង​ អញ្ជើញទស្សនាវីដេអូដូចតទៅ៖


 








Tag:
 ThmeyThmey25
  ដើមឈើនៅប្រាសាទ
  ប្រាសាទបាយ័ន
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com