ជាតិ
ខេត្តកំពង់ចាម ទទួលបានទេសចរជាង១៥ម៉ឺននាក់ នៅថ្ងៃទី១នៃបុណ្យអុំទូក
29, Oct 2023 , 12:10 pm        
រូបភាព
រូបភាពពី៖ រដ្ឋបាលខេត្តកំពង់ចាម
រូបភាពពី៖ រដ្ឋបាលខេត្តកំពង់ចាម
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ថ្ងៃទី១ នៃ​ការប្រណាំង​​ទូក​ បណ្ដែត​ប្រទីប សំពះ​ព្រះខែ​ និង​អក​អំបុក  មានភ្ញៀវទេសចរចំនួន ១៥៧ ២៧៥ នាក់ ក្នុងនោះទេសចរអន្តរជាតិមាន ចំនួន ១៩០នាក់។


 
ខេត្តកំពង់ចាម បានរៀបចំពិធីបុណ្យអុំទូក ចំនួន ២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែ តុលា។ នៅថ្ងៃទី១នៃពិធីបុណ្យ ខេត្តមួយនេះ ទទួលបានភ្ញៀវទេសចរ ១៥ ២៧៥នាក់ ក្នុងនោះអ្នកទស្សនាពិធីប្រណាំងទូក មានចំនួន ៣១ ២៤៨នាក់ និងភ្ញៀវទេសចរដែលមកទស្សនាពិធីតាំងពិព័រណ៌ មានចំនួន ១២៣ ០៨៧នាក់  ។ លើសពីនេះ ភ្ញៀវទេសចរដែលមកទស្សនានៅតាមរមណីយដ្ឋាននានាក្នុងខេត្តកំពង់ចាម មានចំនួន ៣ ១៣០នាក់។ 


ទិដ្ឋភាពក្នុងពិធីប្រណាំងទូកកាលពីថ្ងៃទី២៨តុលា
 
បើតាមរដ្ឋបាលខេត្តកំពង់ចាម ការប្រណាំងទូក «ង» ក្នុងខេត្តកំពង់ចាម  ប្រព្រឹត្តិទៅយ៉ាងរលូន មានភាពសប្បាយរីករាយដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានទស្សនាយ៉ាងច្រើនកុះករ នៅតំបន់តាមដងទន្លេមេគង្គ។ លើសពីនេះ នៅតាមតំបន់​រមណីយដ្ឋាន​នីមួយៗ មាន​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​ល្អ និងរក្សាបរិស្ថានបានយ៉ាងល្អផងដែរ៕


ការប្រណាំងទូក កាលពីថ្ងៃទី២៨តុលា នៅខេត្តកំពង់ចាម


Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com