ជាតិ
រដ្ឋ គ្រោងចំណាយថវិកា ៩លានដុល្លារពង្រឹងគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព»​ ឆ្នាំ២០២៤
29, Oct 2023 , 4:40 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាលនីតិកាលទី៧ គ្រោងចំណាយថវិកាប្រមាណ ៨០០លានដុល្លារ អនុវត្តគោលនយោបាយ សេវាថែទាំសុខភាព, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស, ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម, ការអនុវត្តយុទ្ធសាស្ត្រ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, យន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន, ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត, រដ្ឋបាល​សា​ធារណៈ, សេវាសុខាភិបាល, អប់រំ, ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងប្រព័ន្ធយុត្តិធម៌។

 
 
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា រដ្ឋាភិបាល នឹងចំណាយថវិកា ៩លានដុល្លារអាម៉េរិក សម្រាប់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។ រដ្ឋាភិបាល ផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការកាត់បន្ថយ និង ឈានទៅដល់ការលុបបំបាត់ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅសហគមន៍។ 
 
សូមជម្រាបថា នៅឆ្នាំ២០២៤ រដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិសរុប ៣៧ ១១០ ៤០៤លានរៀល (ជាង៩ ០០០លានដុល្លារ)។ ក្នុងនោះ ការចាយថ្នាក់ជាតិ មានចំនួន ៣៤ ៤៩៧ ៤៤៤លានរៀល(៨ ០០០លានដុល្លារ) និងថ្នាក់ក្រោមជាតិ៤ ៣៣១ ៨៧១លានរៀល(១០០០លានដុល្លារ)៕ 

Tag:
 (ថវិកាជាតិឆ្នាំ២០២៤
  ភូមិ-ឃុំ មានសុវត្ថិភាព)
© រក្សាសិទ្ធិដោយ thmeythmey.com