ជាតិ
បទសម្ភាសន៍
បាក់ឌុប
វីដេអូ
អតីតសិស្សនិទ្ទេស A ប្រាប់គន្លឹះសន្សំ​ពិន្ទុ ក្នុងថ្ងៃប្រឡងបាក់ឌុប
31, Oct 2023 , 2:50 pm        
រូបភាព
ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយ​ភូមិ នឹងចាប់ផ្តើមនៅថ្ងៃទី៦-៧ ខែវិច្ឆិកា​ដើម​សប្តាហ៍ក្រោយ។ ​យុវជន សឿង ភីរុន អតីតសិស្សនិទ្ទេស A ឆ្នាំ២០២២ បាន​ប្រាប់​គន្លឹះ​​សន្សំពិន្ទុឱ្យបានខ្ពស់នៅថ្ងៃប្រឡងដល់បេក្ខជន​ នោះគឺការ​​ធ្វើលំហាត់ណា ដែល​ចេះ​មុន និងបានពិន្ទុតិចមុន។ សម្រាប់ ភីរុន ការធ្វើ​បែបនេះ ​ជួយឱ្យបេក្ខជន​មាន​លទ្ធភាព​បាន​ពិន្ទុច្រើន និងចំណេញពេលវេលា ក្នុង​ករណី​បេក្ខជនធ្វើលំហាត់ពិបាកមុន ហើយ​ដោះ​ស្រាយ​មិនចេញ នឹងនាំឱ្យបាត់បង់ពិន្ទុ។​សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យម​សិក្សា​ទុ​តិយភូមិ សម័យប្រឡង ​៦វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះជាង ១៣ម៉ឺននាក់ ក្នុង​នោះ​ថ្នាក់វិទ្យាសាស្រ្ត មានជាង៤ម៉ឺននាក់ និងថ្នាក់វិទ្យាសាស្រ្តសង្គម មានជាង ៩ម៉ឺន​នាក់។

សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសរវាង អ្នកស្រី ញឹក ស្រីល័ក្ខ នៃសារព័ត៌មានថ្មីៗ និងយុវជន សឿង ភីរុន អតីតសិស្សនិទ្ទេស A ឆ្នាំ២០២២ ដូចតទៅ៖
 

© រក្សាសិទ្ធិដោយ thmeythmey.com