កីឡាជាតិ
ជាតិ
ក្រៅពី ព្រុំ សំណាង-Dave Leduc ក៏មាន ធឿន ធារ៉ា, ឈុត សេរីវ៉ាន់ថង, ប៊ឺត សង្ឃឹម, ផល សោភ័ណ្ឌ លើសង្វៀនសេនាគុនខ្មែរ
03, Nov 2023 , 8:39 am        
រូបភាព
កីឡាករ ព្រំ សំណាង រូបពី ហ្វេសប៊ុក ព្រំ សំណាង
កីឡាករ ព្រំ សំណាង រូបពី ហ្វេសប៊ុក ព្រំ សំណាង
កីឡាករល្បីឈ្មោះកម្ពុជា ៦រូប ត្រូវស្វាគមន៍ កីឡាករអន្ដរជាតិ ក្នុងការប្រកួតប្រដាល់សេនាគុនខ្មែរពិភពលោក នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅជីបម៉ង ២៧១ វេលាម៉ោង ៧ យប់។ ៦កីឡាករ ៦រូបនោះ មាន៖ ធឿន ធារ៉ា, ព្រុំ សំណាង, ឈុត សេរីវ៉ាន់ថង, ប៊ឺត សង្ឃឹម, ផល សោភ័ណ្ឌ និង រឿង សោភ័ណ្ឌ។



ធឿន ធារ៉ា ត្រូវប្រកួតជាមួយ កីឡាករ Daniel Torres ម្ចាស់ខ្សែក្រវ៉ាត់ប្រដាល់ពិភពលោក មកពីប្រទេសប្រេស៊ីល ដោយត្រូវប្រកួត លើប្រភេទទម្ងន់ ៧២គីឡូក្រាម។ ចំណែក គូរ ដែលអ្នកគាំទ្រទន្ទឹងចាំខ្លាំងជាងគេ ក្នុងព្រឹត្តិការណ៍ គឺការប្រកួត ព្រុំ សំណាង និង Dave Leduc កីឡាករកាណាដា-មីយ៉ាន់ម៉ា ដោយប្រកួតលើប្រភេទទម្ងន់ ៨០គីឡូក្រាម។
 
រីឯ ឈុត សេរីវ៉ាន់ថង ត្រូវប៉ះជាមួយជើងខ្លាំង មកប្រទេសរុស្សី កីឡាករ Mazoriev Sharif លើទម្ងន់៦០ គីឡូក្រាម។ លើប្រភេទទម្ងន់ដដែរនេះ ប៊ឺត សង្ឃឹម ត្រូវប្រកួតជាមួយ Kyrgyz កីឡាករមកពីទីម័រ។ កីឡាករ ផល សោភ័ណ្ឌ ត្រូវជួបជាមួយ ម្ចាស់ខ្សែក្រវ៉ាត់ចិន កីឡាករ Li Tiantao លើប្រភេទទម្ងន់ ៦៥គីឡូក្រាម។  ចំណែក កីឡាករ រឿង សោភ័ណ្ឌ ត្រូវប្រកួតជាមួយ ជើងខ្លាំងមកពី ប្រទេសអេស្ប៉ាញ កីឡាករ Mikel Jesua លើទម្ងន់ ៦៩ គីឡូក្រាម៕
 

Tag:
 ប្រដាល់គុនខ្មែរ
  ធឿន ធារ៉ា
  ព្រុំ សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com