កីឡាជាតិ
ជាតិ
Dave Leduc ថាការប្រកួតជាមួយ ព្រំ សំណាង ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍
02, Nov 2023 , 7:56 pm        
រូបភាព
រូបភាពពីផេកហ្វេកបុកផ្លូវការ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា
រូបភាពពីផេកហ្វេកបុកផ្លូវការ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា
កីឡាករប្រដាល់មីយ៉ាន់ម៉ា Dave Leduc និយាយថាការប្រកួតជាមួយនឹងកីឡាករប្រដាល់របស់កម្ពុជា ព្រំ សំណាង នឹងក្លាយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលប្រជាជននៃប្រទេសទាំងពីរ កម្ពុជា មីយ៉ាន់ម៉ា និងបណ្តាប្រទេសផ្សេងទៀតទន្ទឹងរង់ចាំទស្សនាយ៉ាងខ្លាំង។ កីឡាករប្រដាល់មីយ៉ាន់ម៉ាបានលើកឡើងបែបនេះនៅក្នុងឱកាសចូលជួប សំណេះសំណាលជាមួយនឹងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នាថ្ងៃទី២ ខែវិច្ឆិកា។



«ការប្រកួតជាមួយនឹងកីឡាករព្រំ សំណាង គឺជាព្រឹត្តិការណ៍ដ៏ធំជាលក្ខណៈប្រវត្តិសាស្ត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលប្រជាជនកម្ពុជា និងមីយ៉ាន់ម៉ា រួមទាំងប្រជាជន នៃបណ្តាប្រទេសផ្សេងៗទៀតលើពិភពលោកកំពុងរង់ចាំទស្សនា។»។ នេះបើតាមការសម្តីរបស់កីឡាករ Dave Leduc តាមរយៈការបង្ហោះនៅលើផេកបណ្តាញសង្គមហ្វេសបុក ផ្លូវការរបស់ សម្តេច ហ៊ុន ម៉ាណែត នាល្ងាចថ្ងៃទី២ ខែវិច្ឆិកា។
 
កីឡាករប្រដាល់ Leduc និង ព្រំ សំណាង ទទួលបានការអនុញ្ញាតឱ្យចូលជួបសំណេះសំណាល និងដើម្បីសម្តែងការគោរព មុនការប្រកួតមកដល់ ជាមួយនឹង សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នៅវិមានសន្តិភាព។ 
 
កីឡាករ Dave Leduc ដែលមានរហស្សនាមស្តេចប្រដាល់មីយ៉ាន់ម៉ា បានមកដល់ទឹកដីប្រទេសកម្ពុជា នាថ្ងៃទី១ ខែវិច្ឆិកា វេលាម៉ោង ១១:៣០យប់។ កីឡាករប្រដាល់រូបនេះនឹងមានការប្រកួតទល់នឹងកីឡាករប្រដាល់ខ្មែរកំពុងមានភាពល្បីល្បាញខ្លាំង ព្រំ សំណាង ដែលការប្រកួតធ្វើឡើងនៅសង្វៀនជីបម៉ុង ២៧១ នៅថ្ងៃទី៥ ខែវិច្ឆិកា។
 
មកដល់ទឹកដីប្រទេសកម្ពុជាភ្លាម Leduc បានធ្វើឱ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានការស្វាគមន៍ដល់រូបគេយ៉ាងកក់ក្តៅ ដោយគេបានស្រែករកឈ្មោះកីឡាករព្រំ សំណាង ភ្លាមៗ ដែលកីឡាករម្ចាស់ផ្ទះ ជាដៃគូប្រកួតរបស់គេ៕
 

Tag:
 Dave Leduc
  ព្រំ សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com