ជាតិ
ពន្យល់ពាក្យ
«យញ្ញ» ជា ការ​បូជា, ការ​សែន​ព្រេន, ការឱ្យ​ទាន
10, Feb 2024 , 7:29 am        
រូបភាព
«យញ្ញ» សូរអានៈ [យ័ញ] ឬ «យញ្ញៈ» សូរអានៈ [យ័ញ-ញៈ] មានន័យថា ការបូជា, ការសែនព្រេន; ការឱ្យទាន; តាមលទ្ធិព្រាហ្មណ៍ សំដៅការបូជាឬសែនព្រេនផ្សេងៗ មានពិឃាតសត្វអារសាច់បូជាភ្លើងជាដើម; តាមលទ្ធិពុទ្ធសាសនា សំដៅការ ឱ្យទានភោជនាហារជាដើមដល់អ្នកមានសីល ឬដល់ពួកស្មូមពុំរើសមុខ :  ធ្វើយញ្ញ, បូជាយញ្ញ។

 
តាម​វចនានុក្រម​ខ្មែរ២០២២របស់ក្រុម​ប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ​សភា​កម្ពុជា «បូជាយញ្ញ»
សូរអានៈ [បូ-ជា-យ៉ាញ់] ជា​ការសែនព្រេន, របៀបពលិការប្រសិទ្ធីផ្សេងៗ តាមលទ្ធិព្រាហ្មណ៍ មានសម្លាប់សត្វ, អារសាច់បូជាភ្លើងជាដើម។ បើតាមលទ្ធិពុទ្ធសាសនាមានការឱ្យទានដល់ពួកស្មូមមិនរើសមុខ។  
 
«យញ្ញពិធី» (ន.) ពិធីធ្វើយញ្ញ, របៀបធ្វើយញ្ញ :  ធ្វើយញ្ញពិធី, តាំងយញ្ញពិធី។  «យញ្ញសម្បទា»
(ន.) គុណសម្បត្តិដែលធ្វើយញ្ញឱ្យមានផលច្រើន គឺការឱ្យទានដល់អ្នកមានសីលបរិសុទ្ធ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com