ជាតិ
វីដេអូ
ការធ្វើកំណាយនៅរដូវវស្សាជួបផលលំបាកច្រើន
05, Nov 2023 , 8:19 pm        
រូបភាព
  សៀមរាប ៖ អាជ្ញាធរជាតិអប្សរា បានធ្វើកំណាយនៅទីតាំងប្រាសាទបាយ័ន។ លោក ធឿន សុខុន ដែលជាមន្រ្តីបុរាណវិទ្យា បានឱ្យដឹងថា ការធ្វើកំណាយនៅទីតាំងនេះ គឺដើម្បីរកមើលរចនាសម្ព័ន្ធនៅស្រះបាយ័ខាងជើង ស្លាកស្នាមស្រះបុរាណ។

ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូក្រោម៖​

 
អាជ្ញាធរជាតិអប្សរា បានធ្វើកំណាយនៅប្រាសាទបាយ័ននៅក្នុងខែសីហា ឆ្នាំ២០២៣។ មន្រ្តីបុរាណវិទ្យា លោក ធឿន សុខុន បានប្រាប់សារព័ត៌មានថ្មីៗ ថា អ្នកជំនាញ បានធ្វើកំណាយនៅប្រាសាទបាយ័ន ចំនួន៤ទីតាំង ដោយឃើញមានថ្មភក់ ថ្មបាយក្រៀម​ អំបែង និងស្លាកស្នាមសំណង់ក្រោយសម័យបាយ័ន។ 
 
លោក ធឿន សុខុន បានអះអាងដូច្នេះ៖​« «យើងជីកកំណាយតាមស្រទាប់ដីនីមួយៗ យើងជីកហើយ ត្រូវមើលស្រទាប់ដី ថានៅសម័យណា? សម័យបាយ័ន ឬសម័យក្រោយទៀត? ។ ពេលយើងជីកទៅ ឃើញថាសម័យក្រោយបាយ័នគឺនៅស្រទាប់ខាងលើ។ ហើយសមាសភាពដីក៏ខុសគ្នាដែរ ។ ដល់ពេលយើងជីកហើយ គឺយើងថត និងគូ  បន្ទាប់មកយើងចែកជាពីរដំណាក់កាល មួយសម័យបាយ័ន មួយទៀតសម័យក្រោយបាយ័ន» ។ 
 
បើតាមបុរាណវិទ្យារូបនេះ ការធ្វើកំណាយនៅរដូវវស្សាជួបឧបសគ្គច្រើនជាងរដូវប្រាំង ដោយជីករណ្ដៅកំណាយបានតូ និងដោយតម្រូវឱ្យជីកកំណាយបណ្ដើរ បូមទឹកបណ្ដើរ៕  
 
 
 
 

Tag:
 កំណាយ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com