ជាតិ
អត្ថបទពាណិជ្ជកម្ម
អិលអូអិលស៊ី ចូលរួមជាមួយធនាគារជាតិនៃកម្ពុជា អបអរសាទរទិវាសន្សំអាស៊ាន
06, Nov 2023 , 10:29 am        
រូបភាព
ដោយ: ថ្មីៗ
ខេត្តកំពង់ធំ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣៖ អិលអូអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាមួយធនាគារជាតិនៃកម្ពុជាដើម្បីអបអរសាទរទិវាសន្សំអាស៊ាន នៅបរិវេណសួនច្បារដងស្ទឹងសែន ទីរួមខេត្តកំពង់ធំ ក្រោមពាក្យស្លោក "ទម្លាប់សន្សំប្រាក់ ដើម្បីអ្នក និងគ្រួសារអ្នក"។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈចំពោះសារៈសំខាន់នៃការសន្សំប្រាក់ទៅកាន់សាធារណជន សម្រាប់បំពេញតម្រូវការចាំបាច់នាពេលអនាគត គ្រាមានអាសន្ន ឬហេតុការណ៍មិនបានត្រៀមទុកមុន។

ការរៀបចំកម្មវិធីសន្សំអាស៊ាន មានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ អាជ្ញាធរមូលដ្ឋាន មន្ទីរ និងអង្គភាពពាក់ព័ន្ធពាក់ព័ន្ធក្នុងខេត្តកំពង់ធំ សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមធនាគារនៅកម្ពុជា​ សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា និងអ្នកចូលរួមសរុបប្រមាណ១ ០០០នាក់។ 
 
ក្នុងនោះផងដែរក៏មានការរៀបចំការប្រកួតប្រជែង​ចំណេះដឹងហិរញ្ញវត្ថុក្រោមប្រធានបទដ៏សំខាន់ចំនួន៣ដូចជា តួនាទីនៃការសន្សំក្នុងការជួយទ្រទ្រង់ជីវភាពរស់នៅ និងអភិវឌ្ឍន៍អាជីវកម្ម, ផលប្រយោជន៍នៃការប្រើប្រាស់ផលិតផលនិងសេវាកម្មរបស់គ្រឹះស្ថានផ្លូវការ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ, និងសារៈប្រយោជន៍នៃការសន្សំប្រាក់ ដើម្បីផ្តល់ឱកាសដល់សាធារណជន សហគ្រិន និងសិស្សានុសិស្សដែលចូលរួមប្រក្រួតប្រជែង និងពង្រឹងសមត្ថភាពទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុបន្ថែមទៀត។
  


អិលអូអិលស៊ី ពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានចូលរួមក្នុងកម្មវិធីដ៏សំខាន់នេះ ហើយរឹតតែមានមោទកភាពដែលបានមើលឃើញពីការរីកចម្រើនក្នុងការយល់ដឹងទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា។ 
 
គួរបញ្ជាក់ផងដែរថា ស្របពេលដែលប្រទេសកម្ពុជាកំពុងជំរុញ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ អិលអូអិលស៊ី កំពុងចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការនេះតាមរយៈចុះផ្តល់ជាវគ្គបណ្តុះបណ្តាលស្តីពីបំណិន និងចំណេះដឹងហិរញ្ញវត្ថុទៅកាន់សហគមន៍ និងនៅតាមសកលវិទ្យាល័យ ជាពិសេសចែករំលែកនូវមាតិកាដ៏មានខ្លឹមសារនៅលើគ្រប់បណ្តាញសង្គមរបស់ អិលអូអិលស៊ី ជារៀងរាល់ថ្ងៃថែមទៀតផង៕
 
(អត្ថបទពាណិជ្ជកម្ម)
 






© រក្សាសិទ្ធិដោយ thmeythmey.com