ទិដ្ឋភាពហិរញ្ញវត្ថុនៅកម្ពុជាកាន់តែមានការផ្លាស់ប្តូរ តាមរយៈកិច្ចសហប្រត្តិបត្តិការដែលមិនធ្លាប់មានពីមុនមក ពីសំណាក់ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេក្នុងប្រទេសកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុជាទីទុកចិត្ត និងBoost ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុពេញលេញក្នុងតំបន់របស់ក្រុមហ៊ុន Axiata មានទីស្នាក់ការនៅប្រទេសម៉ាឡេស៊ី ព្រមទាំង ក្រុមហ៊ុន Mora ដែលជាវេទិកាឌីជីថលឈានមុខគេ។ ភាពជាដៃគូនេះ នាំមកជូននូវសេវាកម្ម ទិញមុនទូទាត់ក្រោយ “Buy Now, Pay Later” (BNPL) ដោយផ្តល់ជូនអតិថិជន នូវបទពិសោធន៍ឌីជីថលពេញលេញ ដែលគ្មានភាពរអាក់រអួល និងមិនអាចប្រៀបផ្ទឹមបាន។
ចំណុចពិសេសនៃកិច្ចសហការមួយនេះគឺ ការបូកបញ្ចូលនូវចំណុចខ្លាំងនៃទូរគមនាគមន៍ បច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារ និងបច្ចេកវិទ្យាឌីជីថល ក្នុងការសម្រួលឲ្យអតិថិជនទទួលបាន និងអាចប្រើប្រាស់ឥណទាន។ សេវាកម្ម BNPL បានបង្ហាញនូវភាពដ៏អស្ចារ្យក្នុងការបង្កើនសេរីភាពហិរញ្ញវត្ថុ និងបទពិសោធន៍ទិញទំនិញរបស់អតិថិជន។ អ្វីដែលសេវាកម្មនេះខុសប្លែកពីសេវាកម្ម BNPL ដទៃនោះគឺវត្តមានរបស់ Mora ដែលជាវេទិកាឌីជីថល។ Mora ជាវេទិកាប្រកបដោយភាពច្នៃប្រឌិតមួយនេះ អាចឲ្យអតិថិជនស្នើសុំឥណទានតាមបែបឌីជីថលពេញលេញ តាំងពីពេលចាប់ផ្តើម ការអនុម័តឥណទាន ការទិញទំនិញ រហូតដល់ការទូទាត់ចេញ។ ជាមួយនឹងបទពិសោធន៍ដែលងាយស្រួល និងគ្មានភាពរអាក់រអួល អតិថិជនអាចទទួលបាននូវឥណទាន និងអាចទិញផលិតផលយ៉ាងងាយស្រួល ពីជម្រើសពាណិជ្ជករជាច្រើន ដែលក្នុងនោះរួមមាន Smart ផងដែរ។
អតិថិជនដែលមានចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់សេវាកម្មនេះ អាចទាញយកកម្មវិធី Mora BNPL ដោយគ្រាន់តែផ្តល់ព័ត៌មានចាំបាច់ ដើម្បីស្នើសុំឥណទាន។ បន្ទាប់ពីបំពេញនូវព័ត៌មានដែលចាំបាច់ អតិថិជនអាចបញ្ជាក់ពីការយល់ព្រមឲ្យក្រុមហ៊ុនប្រើប្រាស់ព័ត៌មានរបស់ពួកគេ និងរង់ចាំ រយៈពេលត្រឹមតែ ៣ ថ្ងៃ (ថ្ងៃធ្វើការ) សម្រាប់ការអនុម័តឥណទានរបស់ពួកគេជាការស្រេច។ នៅពេលទទួលបានការបញ្ជាក់ពីការអនុម័តឥណទាន អតិថិជនអាចប្រើប្រាស់ឥណទាននោះដោយសេរីដើម្បីទិញទំនិញ ឬសេវានានា ពីពាណិជ្ជករដៃគូជាច្រើនរបស់ Mora តាមចំណង់ចំណូលចិត្តរបស់ពួកគេ។
ក្រុមហ៊ុន Smart ក្នុងនាមជាពាណិជ្ជករមួយនៅលើកម្មវិធី Mora ផ្តល់ជូននូវផលិតផលជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការចម្រុះរបស់អតិថិជន។ ជាមួយឥណទានដែលបានអនុម័តរបស់ពួកគេ អតិថិជនអាចចូលទិញទំនិញជាច្រើនពី Smart រួមមាន ឧបករណ៍ថ្មីៗដែលភ្ជាប់ឬមិនភ្ជាប់ជាមួយគម្រោងកញ្ចប់ប្រចាំឆ្នាំ គ្រឿងបន្លាស់ ឧបករណ៍ IoT និងជម្រើសក្នុងការជាវគម្រោង Fiber+ រយៈពេលវែង។ សេវាកម្មនេះផ្តល់ឱ្យអតិថិជន Smart នូវភាពបត់បែន និងងាយស្រួលជាងគេ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេខណៈពេលដែលអាចទទួលបានអត្ថប្រយោជន៍ និងការសន្សំសំចៃដែលទាក់ទងនឹងការទិញរបស់ពួកគេពីហាង Smart ។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ដោយសារគំរូនៃកិច្ចសហការនេះ ត្រូវបានរចនាឡើងដើម្បីអនុញ្ញាតឱ្យដៃគូកាន់តែច្រើនពីប្រព័ន្ធអេកូហិរញ្ញវត្ថុចូលរួម ដើម្បីបម្រើអតិថិជនបានកាន់តែប្រសើរ។
សម្រាប់ក្រុមហ៊ុន Boost ដែលជាអ្នកដឹកនាំផ្នែកឧបករណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុប្រចាំតំបន់ មានមោទកភាពយ៉ាងខ្លាំង ក្នុងការជំរុញការដាក់បញ្ចូលហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាអេកូឡូស៊ីហិរញ្ញវត្ថុដែលមិនធ្លាប់មាន។ តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុនឹងអាចផ្តល់នូវពិន្ទុឥណទានដែលអាចទុកចិត្តបាន ដំណើរការដោយអាល់ហ្គោរីឌិម ជារូបមន្តសម្រួលដល់ការផ្តល់ហិរញ្ញប្បទាន ប្រកបដោយការទទួលខុសត្រូវ ជូនដល់អតិថិជនរបស់ក្រុមហ៊ុន Smart។ តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏រឹងមាំ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ អតិថិជនអាចស្វែងរកប្រភពឥណទានដែលមានសុវត្ថិភាព និងអាចទុកចិត្តបាន សម្រាប់តម្រូវការទិញទំនិញរបស់ពួកគេ។
Mila KUSHEVA, CMO នៅក្រុមហ៊ុន Smart បានមានប្រសាសន៍ថា៖ "យើងមានសេចក្តីរំភើបរីករាយណាស់ ក្នុងការប្រកាសពីការចាប់ផ្តើមសម្ពោធនូវសេវាកម្ម BNPL ដែលប្រកបដោយភាពច្នៃប្រឌិត និងតំណាងឱ្យអនាគតនៃហិរញ្ញវត្ថុឌីជីថល។ តាមរយៈកិច្ចសហការ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្រុមហ៊ុន Boost និងក្រុមហ៊ុន Mora បានបង្កើតដោយជោគជ័យនូវដំណោះស្រាយ BNPL ដែលគ្មានភាពរអាក់រអួល ចាប់ពីពេលចាប់ផ្តើមដល់ចុងបញ្ចប់ ដែលបង្កើនភាពងាយស្រួល និងផ្តល់លទ្ធភាពកាន់តែប្រសើរឡើង និងទូលំទូលាយជាងមុនដល់អតិថិជន ក្នុងការទទួលបានហិរញ្ញវត្ថុសម្រាប់ការប្រើប្រាស់ និងគាំទ្រដល់កំណើនសេដ្ឋកិច្ច។ "។
គួរបញ្ជាក់ផងដែលថា ចាប់ពីថ្ងៃទី ០៦ ខែវិច្ឆិកាឆ្នាំ ២០២៣នេះ តទៅ អតិថិជន អាចចូលប្រើ BNPL តាមរយៈវេទិកា Mora BNPL។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រុមហ៊ុនដែលនាំមុខគេទាំង៤នេះ បង្ហាញពីសក្តានុពលដ៏ធំធេងនៃការបង្កើតថ្មី និងភាពជាដៃគូយុទ្ធសាស្ត្រក្នុងការរៀបចំអនាគតនៃសេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា៕
( អត្ថបទពាណិជ្ជកម្ម )