ជាតិ
អត្ថបទពាណិជ្ជកម្ម
កម្ចីសម្រាប់អាជីវកម្មខ្នាតតូចងាយស្រួលជាមួយ KBank SME Loan ​ហើយអាចខ្ចីរហូតដល់៧ឆ្នាំជាមួយនឹងការប្រាក់ថេរពេញមួយរយៈពេលកិច្ចសន្យា
08, Nov 2023 , 8:59 am        
រូបភាព
លោក រិទ្ធិវុទ្ធ វឌ្ឍនាឆៃ អគ្គនាយកនៃសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត​ (ភ្នំពេញ)  បានមានប្រសាសន៍ឱ្យដឹងថា៖ “យោងតាមរបាយការណ៍ស្តីពីទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ប្រទេស​នេះ​ត្រូវ​បាន​ព្យាករណ៍ថា នឹងកើនឡើងក្នុងរង្វង់ពី 5.5% ទៅដល់ 5.8% នៅឆ្នាំ ២០២៣ ហើយ​នឹង​បន្ត​ពង្រីក​ប្រកប​ដោយ សក្តានុពលនៅឆ្នាំ ២០២៤​ ដែលភាគច្រើនជំរុញជាចម្បងដោយវិស័យទេសចរណ៍ និង​តម្រូវការ​ប្រើ​ប្រាស់​ប្រចាំថ្ងៃ។ នៅក្រោមកាលៈទេសៈទាំងនេះ ប្រតិបត្តិការសហគ្រាសធុនតូច និង​មធ្យម​ទំនង​ជា​ទទួល​បាន​បទពិសោធន៍ប្រតិបត្តិការដ៏រឹងមាំ”។

នៅ​ក្នុង​កាលៈទេសៈ ​ដែល​សេដ្ឋកិច្ច​មាន​ភាព​មិន​ប្រាកដ​ប្រជា​បែប​នេះ ដើម្បី​ជាការគាំទ្រ​ ក៏​ដូច​ជា​សម្រួល​ដល់​អាជីវកម្ម​ខ្នាត​តូច​ ធនាគារ KBank សម្រេច​បង្កើត​ឥណទាន​សហគ្រាស​ធុន​តូច និង​មធ្យម សម្រាប់​ការ​​ពង្រឹង​​ដើម​ទុន​ ​​ពង្រីក​អាជីវកម្ម​ ឬ​រៀបចំ​ហិរញ្ញប្បទាន​ឡើង​វិញ​ប្រកប​ដោយ​ប្រសិទ្ធភាព។ 
 
នៅ​ក្នុង​បរិបថ​នេះ ធនាគារ​ KBank នឹង​ក្លាយ​ជា​ប្រភព​ដើម​ទុន ដែល​ងាយស្រួល​ទទួល​បាន​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​ ​ជាមួយ​នឹង​រយៈពេល​អនុម័ត​រហ័ស​ត្រឹម​តែ ៨ ថ្ងៃ ​ប៉ុណ្ណោះ​​ចំពោះ​​ឥណទាន​ដែល​មាន​ទំហំ​រហូត​ដល់ $300,000 និង​​​ការ​​​បង់​រំលស់ងាយ​ស្រួល​​រយៈ​ពេល​​​រហូត​ដល់ ៧ ឆ្នាំ​ រួម​ទាំង​​​ការប្រាក់​ថេរ​ 8.5% ពេញ​មួយ​កិច្ចសន្យា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ! សម្រាប់សហគ្រិន SME ដែលបានស្នើសុំឥណទាន KBank SME Loan រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នឹង​ទទួល​បាន​ទឹក​ប្រាក់​ត្រឡប់​ទៅ​​វិញ​ ដោយ​ផ្អែក​លើ​ការចំណាយ​ជាក់ស្តែង​សរុបរហូតដល់ $1,200 សម្រាប់ថ្លៃចុះបន្ទុកលើទ្រព្យធានា ឬការវាយតម្លៃទ្រព្យធានា។
  


ធនាគារ KBank ប្តេជ្ញាផ្តល់​ការ​គាំទ្រយ៉ាង​ពេញ​ទំហឹង​ដល់​​​​សហគ្រិន SME ក្នុង​ភាព​ជា​ដៃគូ​ដែលនឹង​​ជួយ​ជំរុញ​អាជីវកម្មគ្រប់ស្ថានភាព​ឱ្យ​​​ទទួល​បាន​ជោគជ័យ និង​រីកចម្រើន​ប្រកប​ដោយ​និរន្តរភាព។  ប្រសិន​បើ​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការស្នើ​សុំ​ឥណទាន​អាជីវកម្ម “KBank SME Loan” លោក​អ្នក​អាច​សាកសួរ​ព័ត៌មានបន្ថែម៖
 
1. ជំនួយការផ្នែកឥណទាន 023 216 118
2. Inbox មកកាន់ Facebook Page: https://www.facebook.com/KBankPhnomPenhBranch
ឬមើលព័ត៌មានលម្អិតបន្ថែមនៅលើ Website: https://kbankwbg.co/46Nn6Qx
 
លក្ខណៈ​ពិសេស
  • អាជីវកម្មខ្នាតតូចក៏អាចទទួលបានឥណទាន
  • អាជីវកម្មរយៈពេល ៣ ឆ្នាំក៏អាចទទួលបានឥណទាន
  • ប្រាក់កម្ចីរយៈពេលវែង
  • ប្រភេទអាជីវកម្មផ្សេងៗ
  • ទំហំឥណទានខ្ពស់ $300,000
  • ការអនុម័តរហ័សក្នុងរយៈពេល ៨ ថ្ងៃ
  • រយៈពេលបង់រំលស់រហូតដល់ ៧ ឆ្នាំ
  • ការប្រាក់ថេរ
  • តម្រូវការឯកសារតិច
  • មានទ្រព្យបញ្ចាំ
  • សម្រាប់អាជីវកម្មដែលមានទីតាំងនៅភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តកំពត៕
(អត្ថបទពាណិជ្ជកម្ម)



© រក្សាសិទ្ធិដោយ thmeythmey.com