ជាតិ
អត្ថបទពាណិជ្ជកម្ម
ចូលរួមជាមួយ អេ អឹម ខេ ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៣
08, Nov 2023 , 4:29 pm        
រូបភាព
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានផ្ដល់ការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើបុគ្គលិក ដែលធ្វើឲ្យគ្រឹះស្ថានទទួលបានពានរង្វាន់និយោជកឆ្នើមក្នុងប្រទេសកម្ពុជា ៣ ឆ្នាំជាប់ៗគ្នា គឺឆ្នាំ ២០២១ ឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ពីស្ថាប័នអន្តរជាតិ World HRD Congress។ អេ អឹម ខេ នឹងចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៣ ដើម្បីផ្ដល់ឱកាសការងារដល់សិស្ស និស្សិត និងអ្នកស្វែករងការងារធ្វើជាច្រើនមុខតំណែងទូទាំង ២៥ ខេត្ត/រាជធានី។

ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៣ នឹងរៀបចំឡើងនៅថ្ងៃសុក្រ ទី១០ និងថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា នេះ ចាប់ពីម៉ោង ៧ ព្រឹក ដល់ ៧ យប់ ដែលមានក្រុមហ៊ុន អង្គការ និងស្ថាប័នធំៗជាង ១៥០ មកចូលរួម និងផ្ដល់ឱកាសការងារដល់សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើប្រមាណជាង ២ ម៉ឺនកន្លែង។
 
កុំភ្លេចមកចូលរួមពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៣ និងជាពិសេសមកលេងស្ដង់ អេ អឹម ខេ ដោយក្រៅពីទទួលបានឱកាសការងារហើយ ថែមទាំងទទួលបានកាដូអនុស្សាវរីយ៍ឃ្យូតៗ និងឱកាសផ្សងសំណាងទទួលបានរង្វាន់ធំថែមទៀតផង៕

(អត្ថបទពាណិជ្ជកម្ម)
  


 

© រក្សាសិទ្ធិដោយ thmeythmey.com