ជាតិ
សេដ្ឋកិច្ច
ការនាំចេញស្រូវ-អង្ករកម្ពុជា មានទំហំជាង១ពាន់លានដុល្លារ ក្នុងរយៈពេល១០ខែ
09, Nov 2023 , 11:59 am        
រូបភាព
ការប្រមូលផលស្រូវ របស់ប្រជាសហគមន៌រណសិរ្សអភិវឌ្ឍន៍ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ រូបភាព៖ មន្ទីរកសិកម្ម ខេត្តព្រះវិហារ
ការប្រមូលផលស្រូវ របស់ប្រជាសហគមន៌រណសិរ្សអភិវឌ្ឍន៍ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ រូបភាព៖ មន្ទីរកសិកម្ម ខេត្តព្រះវិហារ
ភ្នំពេញ៖ កម្ពុជា ទទួលបានចំណូលប្រមាណ១.២ពាន់លានដុល្លារ ពីការនាំចេញស្រូវ និងអង្ករ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៨ វិច្ឆិកា។



ក្នុងរបាយការណ៍ បានបញ្ជាក់ថា ចាប់ពីខែមករា ដល់តុលា កម្ពុជា​បាននាំចេញស្រូវប្រមាណ ៣.៣​ លានតោន ទៅកាន់ប្រទេសជិតខាង គិតជាទឹកប្រាក់សរុបជាង៨០០លានដុល្លារ។ ចំណែក អង្ករវិញ ត្រូវបាននាំទៅកាន់ ៤៩គោលដៅ ក្នុងបរិមាណ៥៣០ពាន់តោន ដែលគិតជាទឹកប្រាក់ ៣៧៧លានដុល្លារ។ បរិមាណ នៃការនាំចេញអង្ករចេញនៅពេលនេះគឺស្មើនឹង៧៦ភាគរយ នៃផែនការនាំចេញសរុប៧០ម៉ឺនតោន។ 
 
បើតាមសហព័ន្ធស្រូវអង្ករ អឺរ៉ុប និងចិន គឺជាទីផ្សារបញ្ជាទិញដ៏អង្ករធំរបស់កម្ពុជា។ ជាក់ស្ដែង១០ខែនេះ កម្ពុជា បាននាំអង្ករទៅចិន និងតំបន់រដ្ឋបាលស្វ័យត ចំនួន១៧៧ ២៨៥តោន ដែលគិតជា ទឹកប្រាក់ជិត១១៥លានដុល្លារ, ២៦ប្រទេស នៅអឺរ៉ុប មានចំនួន២១៧០៦៨តោន ស្មើនឹង ១៥៥លានដុល្លារ, ៦ ប្រទេសដែលជាសមាជិកអាស៊ាន ៦២ ៤៩២តោន ស្មើនឹង ៤២លានដុល្លារ និង ២៥ប្រទេសផ្សេងទៀតដូចជា តំបន់អាហ្រ្វិក និងមជ្ឈិមបូព៌ា មានចំនួន ៧៣ ០៧៩តោន ស្មើ ៦៤លានដុល្លារ។ 
 
អង្ករដែលពេញនិយម និងនាំចេញច្រើនជាងគេ គឺអង្ករក្រអូបគ្រប់ប្រភេទ ដែលមានរហូតដល់៨១ ភាគរយ។ ក្រៅពីនោះ អង្ករសគ្រាប់វែង ១៣ភាគរយ, អង្ករចំហ៊ុយ ៣ភាគរយ និងអង្ករសរីរាង្គ ១​ ភាគរយ៕  
 
 

Tag:
 កសិកម្ម
  អង្ករ
  ស្រូវ
  សហព័ន្ធស្រូវអង្ករកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com