ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
កំពង់ទឹកខាងកើតប្រាសាទព្រះខ័ន នឹងក្លាយជាទីគយគន់បារាយណ៍ជយតដាកដ៏ទាក់ទាញ
11, Nov 2023 , 9:29 pm        
រូបភាព
សៀមរាប៖ កំពង់ទឹកខាងកើតប្រាសាទព្រះខ័ននៃបារាយណ៍ជយតដាក នឹងត្រូវបញ្ចប់ការ ជួសជុលក្នុងពេលឆាប់ៗ ហើយវានឹងក្លាយជាទីទេសចរណ៍ថ្មីមួយ ដោយអ្នកទេសចរអាចគយគន់ទេសភាពបារាយណ៍ជយតដាកដ៏ត្រកាល។ ការជួសជុលកំពង់ទឹកខាងកើតប្រាសាទព្រះខ័ន ធ្វើឡើងបន្ទាប់កំពង់ទឹកនេះ មានភាពទ្រុឌទ្រោមខ្លាំង។ លោក ជា សារិទ្ធ បុរាណវិទូ និងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលនេះ បានប្រាប់សារព័ត៌មានថ្មីៗឌីជីថលថា ក្រៅពីដើម្បីពង្រឹងផ្នែកដែលទ្រុឌទ្រោមខ្លាំងឱ្យមានភាពរឹងមាំឡើងវិញ ការជួសជុលនេះ ក៏ចង់បង្ហាញពីដំណាក់កាលមួយៗចាប់ពីការរៀបចំ និងជួសជុលចាប់ពីក្រោយសម័យអង្គរ រហូតដល់បច្ចុប្បន្ន ក៏ដូចជាលើកពីគុណតម្លៃនៃកំពង់ទឹកនេះឡើងវិញដែរ។ បើតាមលោក ជា សារិទ្ធ កំពង់ទឹកខាងកើតប្រាសាទព្រះខ័ន ត្រូវបានកសាងឡើងដើម្បីភ្ជាប់ទំនាក់ទំនងរវាងប្រាសាទព្រះខ័នទៅប្រាសាទនាគព័ន្ធ ដោយព្រះរាជាយាងទៅគោរពព្រះនៅប្រាសាទនាគព័ន្ធ ដោយព្រះអង្គយាងតាមទិសខាងកើតដោយជិះទូក។

 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖
 
 

Tag:
 ប្រាសាទព្រះខ័ន
  កំពង់ទឹក
  បារាយណ៍ជយតដាក
© រក្សាសិទ្ធិដោយ thmeythmey.com