ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
លោក មេ ពៅ យកក្រឡាញ់ឆឹងពីតាកែវ មកលក់នៅភ្នំពេញ
12, Nov 2023 , 10:02 am        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ
 
ភ្នំពេញ៖ លោក មេ ពៅ បានដើរប្រមូលផ្លែក្រឡាញ់ នៅតាមស្រុកកំណើតរបស់ខ្លួន ក្នុង ខេត្តតាកែវ យកមក ឆឹង ដើម្បីលក់នៅភ្នំពេញ។ ក្នុងមួយឆ្នាំ លោក ពៅ លក់ក្រឡាញ់ឆឹង តែ១ខែប៉ុណ្ណោះ គឺក្នុងខែវិច្ឆិកា ព្រោះជារដូវសម្បូរផ្លែក្រឡាញ់។ លោក ពៅ បានបន្ថែមថា អ្នកភ្នំពេញ មិនសូវជាស្គាល់ផ្លែក្រឡាញ់ច្រើននោះទេ តែយ៉ាងណាអ្នកលក់រូបនេះ ក៏អាច លក់បានប្រមាណ ៣០-៤០កំប៉ុងក្នុងមួយថ្ងៃ ដោយក្រឡាញ់មួយកំប៉ុងមានតម្លៃ ៥ ០០០ រៀល។  ពេលផុតរដូវក្រឡាញ់ លោក មេ ពៅ ដូរមកលក់តំណាប់អំពិលវិញ។

 
សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសខាងក្រោមនេះ៖
 

Tag:
 ក្រឡាញ់
  មេ ពៅ
© រក្សាសិទ្ធិដោយ thmeythmey.com