ជាតិ
ព្រះមហាវិមលធម្ម ហ៊ូ ឈីវនាថ ឡើងជា«សម្ដេចព្រះមង្គលមុនីរង្សី»
12, Nov 2023 , 12:59 pm        
រូបភាព
ព្រះមហាវិមលធម្ម​ ហ៊ូ​ ឈីវនាថ​ ឡេីងជាសម្ដេចព្រះមង្គលមុនីរង្សី
ព្រះមហាវិមលធម្ម​ ហ៊ូ​ ឈីវនាថ​ ឡេីងជាសម្ដេចព្រះមង្គលមុនីរង្សី
ភ្នំពេញ៖ ព្រះមហាវិមលធម្ម ហ៊ូ ឈីវនាថ ព្រះរាជាគណៈថ្នាក់ទោ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងគោរមងារឱ្យឡើងជា «សម្ដេចព្រះមង្គលមុនីរង្សី» នៃគណៈមហានិកាយ។ នេះបើតាមព្រះរាជក្រឹត្យឡាយព្រះហស្តហេខាដោយសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី១០ វិច្ឆិកា។


 
កាលពីខែឧសភាកន្លងទៅ ព្រះអង្គ ហ៊ូ ឈីវនាថ បានទទួលងារជា«ព្រះមហាវិមលធម្ម»។ ក្រោយទទួលងារថ្មីបាន៦ខែ ព្រះមហាវិមលធម្ម ហ៊ូ ឈីវនាថ ព្រះរាជាគណៈថ្នាក់ទោ ក៏ត្រូវបានតែងតាំងគោរមងារឱ្យឡើងទីជា «សម្ដេចព្រះមង្គលមុនីរង្សី»។ 
 
ជុំវិញការតែងតាំងនេះ មានការសាទរជាច្រើនពីព្រះសង្ឃ និងអតីតសង្ឃ។ លោក ហឿន សំនៀង ប្រធានសមាគមអតីតអ្នកបួសខ្មែរ បានសម្ដែងការអបអរសាទរចំពោះព្រះមហាវិមលធម្ម ហ៊ូ ឈីវនាថ ផងដែរ។ ជាអតីតសង្ឃ លោក ហឿន សំនៀង បានសរសេរសារលើទំព័រហ្វេសប៊ុកដូច្នេះ៖«សម្ដេច ក៏ជាបញ្ញវន្តសង្ឃមួយអង្គដ៏កម្រផងដែរ ហើយព្រះអង្គក៏ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យមួយនៅសហរដ្ឋអាម៉េរិកទៀត»។ 
 
សូមបញ្ជាក់ថា បច្ចុប្បន្ន សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ មានតួនាទីជាព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតផងដែរ៕


ព្រះមហាវិមលធម្ម​ ហ៊ូ​ ឈីវនាថ​ ឡេីងជាសម្ដេចព្រះមង្គលមុនីរង្សី

 

Tag:
 ហ៊ូ ឈីវនាថ
  សម្ដេចព្រះមង្គលមុនីរង្សី
© រក្សាសិទ្ធិដោយ thmeythmey.com