ជាតិ
លោក ទៀ សីហា ផ្តើមទស្សនកិច្ចផ្លូវការលើកដំបូងនៅវៀតណាម ដើម្បីពង្រឹងមិត្តភាព
12, Nov 2023 , 2:59 pm        
រូបភាព
លោក​ ទៀ​ សីហា​ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​។ រូបថត​ពី​ហ្វេសប៊ុក​លោក​ ទៀ​ សីហា
លោក​ ទៀ​ សីហា​ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​។ រូបថត​ពី​ហ្វេសប៊ុក​លោក​ ទៀ​ សីហា
ភ្នំពេញ៖ លោក ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ នឹងចាប់ផ្តើមទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការ នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១២ -១៤ វិច្ឆិកា តាមការអញ្ជើញរបស់លោក ផាន វ៉ាន់យ៉ាង រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម។


 
នេះគឺជាទស្សនិច្ចនៅវៀតណាម លើកដំបូងរបស់ ទៀ សីហា ក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ ក្រសួងការពារជាតិ បញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ ខ្លួនថាដំណើរទស្សនកិច្ច ធ្វើឡើងក្នុងបំណងពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។
 
អំឡុងទស្សនកិច្ចនេះ លោករដ្ឋមន្រ្តីការពារជាតិកម្ពុជា  នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម និងចូលជួបសម្ដែងកការគួរសមជាមួយថ្នាក់ ដឹកនាំជាន់ខ្ពស់ ប្រធានរដ្ឋ និងនាយករដ្ឋមន្រ្តីវៀតណាមផងដែរ៕
 

Tag:
 ទៀ សីហា
  ក្រសួងការពារជាតិ
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com