ជាតិ
នគរបាល ប្រើឡានទឹកជាង២០០គ្រឿង ពន្លត់ភ្លើងឆេះក្លិបកម្សាន្ត Play 99 យប់មិញ
12, Nov 2023 , 3:59 pm        
រូបភាព
រូបភាពពីការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃស្នងការនគរបាលរាជធានីភ្នំពេញ
រូបភាពពីការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃស្នងការនគរបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ គ្រោះអគ្គិភ័យឆាបឆេះក្លិបកម្សាន្ត Play 99 នៅខណ្ឌចំការមន កាលពីយប់ថ្ងៃទី១១ វិច្ឆិកា នគរបាល បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ២១៣គ្រឿង។



បើតាមការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ អគ្គិភ័យឆេះក្លិប Play 99 បង្កឡើងដោយសារការឆ្លងចរន្តអគ្គីសនី។

អគ្គិភ័យបានលេបត្របាក់ក្លិបកម្សាន្ត Play 99 អស់ទាំងស្រុង កាលពីម៉ោង៨ និង១០នាទីយប់ ថ្ងៃទី១១ វិច្ឆិកា។ ក្រោយកើតគ្រោះអគ្គិភ័យ កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន ២១៣គ្រឿង និងរលត់ទាំងស្រុងនៅម៉ោង២និង៣០នាទីយប់។

«ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ថ្មបេតុង ទំហំ ១៥ម៉ែត្រ គុណនឹង២០ម៉ែត្រ បានបណ្ដាលឱ្យឆេះក្លិបកម្សាន្ត និងសម្ភារទាំងស្រុង និងពុំបានបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ»។

នេះជាលើកឡើងរបស់លោក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ៕

រូបភាពពីការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃស្នងការនគរបាលរាជធានីភ្នំពេញ៖


 



Tag:
 ឆេះក្លិប
  នគរបាល
  ពន្លត់ភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com