ជាតិ
ពន្យល់ពាក្យ
«ដល់ក» គឺប្រៀបអ្វីមួយ​ដល់កម្រិតកំពូល, ហួស​ចិត្ត..
16, Nov 2023 , 7:29 am        
រូបភាព
«ដល់ក» ជាគុណកិរិយាផង និងជាកិរិយាសព្ទផង ដែល​មានន័យថា ដែល​បរិភោគ​អ្វីមួយហួស​កម្រិត លេប​លែងទៅរួចទៀត។ នេះបើតាម​វចនានុក្រម​ខ្មែរ​២០២២​របស់ក្រុម​ប្រឹក្សាជាតិ​ភាសាខ្មែរនៃរាជបណ្ឌិត្យ​សភាកម្ពុជា។
 
ជាពាក្យប្រៀប «ដល់ក»​ មានន័យថា ឆ្អែតចិត្តខ្លាំង, ហួសចិត្ត :  ស៊ីឆ្អែតដល់ក ផឹកស៊ីដល់ក។  ន័យមួយ​ទៀត​សម្រាប់​ថ្នាក់ពាក្យជាគុណសព្ទ និងកិរិយាសព្ទ «ដល់ក» សំដៅ​លើ​ការ​ប្រៀបធៀប​លក្ខណៈអ្វីមួយឱ្យ​ដល់​កម្រិត​កំពូល, មែនទែន, ខ្លាំងណាស់:  នាងស្អាតដល់ក; ត្រជាក់ដល់ក៕

 

© រក្សាសិទ្ធិដោយ thmeythmey.com