ជាតិ
សម្តេច ហ៊ុន ម៉ាណែត ឱ្យ​សិក្សាពីគន្លង​ Bus Lane សម្រាប់តែរថយន្ត​ក្រុងសាធារណៈ
15, Nov 2023 , 4:37 pm        
រូបភាព
 នាពិធី​សម្ពោធដាក់ឱ្យ​ប្រើ​ប្រាស់ស្ពាន​កោះនរា និង​ស្ពាន​នាគភ្លោះ​កោះនរា ថ្ងៃទី​១៥ ខែវិច្ឆិកា នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំ​ដល់​រដ្ឋបាល​រាជធានីភ្នំពេញ ពង្រឹង និង​បង្កើន​សមត្ថភាព​ការ​ដឹកជញ្ជូន​ផ្លូវគោក របស់រដ្ឋាករស្វ័យតដឹកជញ្ជូន​សាធារណៈ។

សិក្សាទីតាំង ពង្រាយ​ខ្សែរត់ បន្ថែម​ខ្សែឆ្លងកាត់​នៅ​តំបន់អភិវឌ្ឍន៍កោះនរា និងកោះពេជ្រ ព្រមទាំង​តំបន់អភិវឌ្ឍន៍​ថ្មីៗ។ នេះជាការ​លើកឡើង​របស់ប្រមុខ​រដ្ឋាភិបាល ក្នុង​ការ​គោលបំណងទាក់ទាញពល​រដ្ឋឱ្យ​ងាកទៅប្រើប្រាស់មធ្យោបាយ​ដឹកជញ្ជូនសាធារណៈ ដើម្បីសម្រួលការធ្វើ​ដំណើរ។

«ទៅថ្ងៃក្រោយ ទីក្រុង​ថ្មី គួរមាន​ Bus Lane ដែលជាគន្លង​សម្រាប់តែរថយន្តក្រុង​សាធារណៈ»។ សម្តេចបាន​លើកឡើង​យ៉ាងដូច្នេះ ដោយទទួល​ស្គាល់ថា គម្រោងនេះ អាច​ពិបាក​អនុវត្តភ្លាមៗនៅ​ក្នុង​ទីក្រុងទាំងមូល៕

© រក្សាសិទ្ធិដោយ thmeythmey.com