ជាតិ
ព័ត៍មានសុខភាព
សុខភាព
កុំ​ប្រហែស​! ឧស្សាហ៍​ហូប​សាច់ ត្រីប្រឡាក់ អាហារ​ផ្អាប់ និង​ហិ​រ ប្រយ័ត្ន​កើត​មហារីក​បំពង់ក​!
17, Nov 2023 , 6:59 am        
រូបភាព
​ចំពោះ​មូលហេតុ​បង្ក​រោគ​នៃ ជំងឺមហារីក​បំពង់ក គឺ​កើតឡើង​ដោយ​ប្រភេទ​មេរោគ​ម្យ៉ាង មាន​ឈ្មោះថា Epstein Barr Virus (EBV)​។ តាម​ការស្រាវជ្រាវ​រប​ស់​អ្នកវិទ្យាសាស្ត្រ​មួយចំនួន​បង្ហាញថា ជួនកាល​ជំងឺ​នេះ ក៏​អាច​ជាប់ទាក់ទង​នឹង​ប្រភេទ​មេរោគ​ម្យ៉ាងទៀត​ត្រូវបាន​គេ​ហៅថា HIV16​។

 
​ដោយឡែក ក្រៅពី​មេរោគ​សំខាន់​ពីរ​នេះ ក៏​នៅមាន​មូលហេតុ​មួយចំនួនទៀត ដែល​សុទ្ធតែ​ជះឥទ្ធិពល​ដល់​ការកើត មាន​ជំងឺមហារីក​បំពង់ក​នេះ ដូចជា​ទម្លាប់​នៃ​ការទទួល​ទាន​សាច់​ច្រើន ប្រភេទ​ត្រីប្រឡាក់ ត្រីងៀត វត្ថុ​ផ្អាប់ អាហារ​ហិ​រ​ជាដើម​។
 
​ពាក់ព័ន្ធ​នឹង ការរស់នៅ ក្នុង​មជ្ឈដ្ឋាន​តំបន់​មួយចំនួន​ដូចជា​អាហ្វ្រិក ចិន​ខាងត្បូង និង ហ្សែ​ន ក៏​ជា​កត្តា​មួយ​នៃ​កើត​ជំងឺ​នេះដែរ​។​ប៉ុន្តែ អ្វីដែល​ចម្លែក និង​ពិសេស​នោះ​គឺ ការ​ពិសា​ស្រា ឬ​ជក់បារី មិន​បណ្តាលឱ្យ​អ្នក​កើត​ជំងឺមហារីក​បំពង់ក ដូចជា​ប្រភេទ​ជំងឺមហារីក​ដទៃ​ឡើយ​៕​

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com