សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
បំណុលពិភពលោកបានកើនដល់​៣០៧,៤ទ្រីលានដុល្លារ
18, Nov 2023 , 9:39 pm        
រូបភាព
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាម៉េរិក និង​ចិន ​សន្យា​ថា​នឹង​មាន​កិច្ចពិភាក្សារវាងប្រទេសទាំងពីរនៅ​ឆ្នាំ​២០២៤
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាម៉េរិក និង​ចិន ​សន្យា​ថា​នឹង​មាន​កិច្ចពិភាក្សារវាងប្រទេសទាំងពីរនៅ​ឆ្នាំ​២០២៤
បំណុលសកលបានកើនដល់៣០៧,៤ទ្រីលានដុល្លារនៅត្រីមាសទី៣។ ប្រហែល ៦៥ភាគរយនៃបំណុលភាគច្រើនប្រមូលផ្តុំនៅ អាម៉េរិក ជប៉ុន បារាំង អង់គ្លេស ចិន ឥណ្ឌា ប្រេស៊ីល ម៉ិកស៊ិក ។

 
បំណុលសកលក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ បានឈានដល់កម្រិតខ្ពស់បំផុតគឺ ៣០៧,៤ទ្រីលានដុល្លារ។ ផលធៀបអត្រាបំណុលសាធារណៈធៀបទៅនឹងផលិតផលក្នុងស្រុកសរុប (GDP) នៅតាមប្រទេសកំពុងអភិវឌ្ឍក៏ស្ថិតក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។
 
របាយការណ៍ពីវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (IIF) នៅថ្ងៃទី១៦ ខែវិច្ឆិកា បានប៉ាន់ប្រមាណថា បំណុលសកលនៅដំណាច់ឆ្នាំនេះនឹងកើនឡើងដល់ ៣១០ទ្រីលានដុល្លារកើនឡើង២៥ភាគរយក្នុងរយៈពេល៥ឆ្នាំ។
 
ប្រហែល ៦៥ភាគរយនៃការកើនឡើងបំណុលនៅក្នុងត្រីមាសទី៣ ត្រូវបានប្រមូលផ្តុំនៅក្នុងសេដ្ឋកិច្ចអភិវឌ្ឍន៍ដូចជាអាម៉េរិកច្រើនជាងគេ បន្ទាប់មាន ជប៉ុន បារាំង និងអង់គ្លេស។ ពាក់កណ្តាលខែកញ្ញា បំណុលជាតិសរុបរបស់អាម៉េរិកបានកើនដល់ជាង ៣៣ ទ្រីលានដុល្លារ ។    ទីផ្សារដែលកំពុងរីកចម្រើនដូចជា ចិន ឥណ្ឌា ប្រេស៊ីល និងម៉ិកស៊ិក ក៏បានកត់ត្រាការកើនឡើងយ៉ាងខ្លាំងផងដែរ។
 
បើតាមរបាយការណ៍ IIF បំណុលរបស់រដ្ឋាភិបាលបានឈានដល់កម្រិតខ្ពស់បំផុតជាង ៥៥៤ពាន់លានដុល្លារគិតត្រឹមដំណាច់ឆ្នាំ២០២២ ដែលក្នុងនោះប្រហែលពាក់កណ្តាលមូលបត្របំណុល។
 
អនុបាតបំណុលពិភពលោកធៀបទៅនឹង GDP បានកើនដល់ ២៥៥ភាគរយនៅក្នុងប្រទេសកំពុងអភិវឌ្ឍ ឬកើន ៣២ភាគរយខ្ពស់ជាងរយៈពេលដូចគ្នាកាលពី៥ឆ្នាំមុន ដែលភាគច្រើនដោយសារការកើនឡើងនៅ រុស្ស៊ី ចិន អារ៉ាប៊ីសាអូឌីត និងម៉ាឡេស៊ី។ ចំណែកផលធៀបនេះនៅស៊ីលី កូឡុំប៊ី និងហ្កាណាមានការធ្លាក់ចុះយ៉ាងច្រើន។
 
ស្ថានប័នហិរញ្ញវត្ថុ IIF ព្រមានថា បន្ទុកបំណុលលើគ្រួសារ និងអាជីវកម្មនៅតែកើនឡើងនៅក្នុងសេដ្ឋកិច្ចសំខាន់ៗរួមទាំងចិន និងអាម៉េរិក ដែលបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានលើគោលការណ៍ណែនាំ និងគោលនយោបាយជាច្រើនទាក់ទងនឹងការបោះឆ្នោត និងការផ្លាស់ប្តូរថាមពលស្អាត។ 

Tag:
 បំណុល
  ពិភពលោក
 ​ IIF
© រក្សាសិទ្ធិដោយ thmeythmey.com