កីឡាជាតិ
ជាតិ
Everton ពិន័យដក១០ពិន្ទុ ជុំវិញការបំពានច្បាប់ហិរញ្ញវត្ថុនៅ Premier League
18, Nov 2023 , 10:09 pm        
រូបភាព
ក្លិប Everton រងពិន័យដក ១០ពិន្ទុ បន្ទាប់ពីបានបំពានច្បាប់ហិរញ្ញវត្ថុក្នុងក្របខណ្ឌ Premier League។ នេះបើតាមការប្រកាសរបស់លីគកំពូលអង់គ្លេស នៅថ្ងៃទី១៧ ខែវិច្ឆិកា។ ដកដល់ទៅ១០ពិន្ទុ ក្លិប Everton មិនសុខចិត្តឡើយ។



លីគកំពូលអង់គ្លេស បានបញ្ជូនករណីរបស់ Everton ទៅកាន់គណៈកម្មាការឯករាជ្យមួយកាលពីខែមីនា ជុំវិញបទចោទរំលោភលើច្បាប់ស្តីពីផលចំណេញ និងនិរន្តរភាព (PSRs) របស់លីគ។
ក្លិបទាំង២០ នៅលីគកំពូលអង់គ្លេស ត្រូវបានអនុញ្ញាតឱ្យខាតប្រាក់ច្រើនបំផុត ១០៥ លានផោន (១៣០ លានដុល្លារ) ក្នុងរយៈពេល៣ឆ្នាំ ប៉ុន្តែក្លិប Everton ខាតដល់ទៅទៅ១៥៥លានក្នុងរយៈដូចគ្នានេះ។
 
«បន្ទាប់ពីសវនាការរយៈពេល៥ថ្ងៃ កាលពីខែតុលា គណៈកម្មការបានកំណត់ថាការគណនា PSR របស់ Everton សម្រាប់រយៈពេល៣ឆ្នាំ មានការខាតបង់ ១៥៥ លានដុល្លារ ដែលផ្ទុយពីច្បាប់ Premier League ដែលកំណត់ត្រឹម ១៣០លានដុល្លារ»។ នេះជាការលើកឡើងរបស់ EPL ដោយគណៈកម្មាការសម្រេចដាក់ទណ្ឌកម្ម Everton ចំនួន ១០ ពិន្ទុ។
 
ដក១០ពិន្ទុ ដែលជាការដាក់ទណ្ឌកម្មធ្ងន់ធ្ងរធំបំផុតក្នុងប្រវត្តិសាស្ត្រលីគកំពូលអង់គ្លេស ត្រូវបានអនុវត្តន៍ភ្លាមៗតែម្តង ដែលធ្វើឱ្យ Everton ត្រូវធ្លាក់ពីលេខ១៤ មាន១៤ពិន្ទុ ទៅលេខ១៩ សល់ត្រឹម៤ពិន្ទុ ក្នុងតារាង EPL ដែលជាតំបន់ត្រូវកាត់ចេញទៅលីគទី២រដូវកាលក្រោយ។
 
Premier League បន្ថែមថា ក្លិប Everton បានសារភាពថាខ្លួនពិតជាបានរំលោភលើច្បាប់ PSRs មែន អំឡុងពេលបញ្ចប់រដូវកាល ២០២១-២២ ប៉ុន្តែពួកគេមិនសុខចិត្តការដាក់ពិន័យនេះឡើយ។ មេធាវី ក្លិប Everton កំពុងរៀបចំឯកសារដើម្បីតវ៉ាក្តីនេះ៕

Tag:
 Everton
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com