អន្តរជាតិ
អូស្ត្រាលី​រិះគន់​ចិន​ចំពោះ​អន្តរកម្ម​នាវាចរណ៍​ដែល​គ្មាន​សុវត្ថិភាព និង​គ្មាន​វិជ្ជាជីវៈ
19, Nov 2023 , 9:29 am        
រូបភាព
រដ្ឋាភិបាលអូស្ត្រាលីនាថ្ងៃទី១៨ ខែវិច្ឆិកាបានព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីអន្តរកម្ម គ្មានសុវត្ថិ ភាព និងគ្មានវិជ្ជាជីវៈ រវាងនាវាកងទ័ពជើងទឹកអូស្ត្រាលី និងនាវាចម្បាំងចិនបានធ្វើឱ្យអ្នកមុជ ទឹកយោធាអូស្ត្រាលីរងរបួស។



រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Richard Marles បានលើកឡើងថា នាវាចម្បាំង HMAS Toowoomba ដែលជានាវាចម្បាំងរយៈចម្ងាយឆ្ងាយបានធ្វើប្រតិបត្តិការមុជទឹកនៅក្នុងតំបន់ សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុនកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ដើម្បីជម្រះអួននេសាទចេញ ពីនាវានៅពេលឧប្បត្តិហេតុកើតឡើង។
 
«ខណៈពេលដែលប្រតិបត្តិការមុជទឹកកំពុងដំណើរការ នាវាពិឃាត (ចិន) PLA-N ដែលប្រតិបត្តិការនៅតំបន់ជុំវិញបាននៅជិតឆ្ពោះទៅរកនាវា HMAS Toowoomba»។ លោក Marles បញ្ជាក់ក្នុងសេចក្តីថ្លែង ការណ៍មួយបែបនេះរួចបន្តថា ទោះបីជានាវាអូស្ត្រាលីបានជូន ដំណឹងដល់នាវាចម្បាំងចិនអំពី ប្រតិបត្តិការមុជទឹក និងស្នើសុំឱ្យចិនឱ្យរក្សាភាពច្បាស់លាស់ ក៏ដោយ ក៏នាវាពិឃាតបានចូលទៅជិតក្នុងចម្ងាយកាន់តែជិតដដែល។
 
លោក Marles សង្កត់ធ្ងន់ថា ការប្រព្រឹត្តនេះគឺ គ្មានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ។ មកទល់ពេលនេះ ស្ថានទូតចិនប្រចាំអូស្រ្តាលីមិនទាន់បានឆ្លើយតបថា យ៉ាងណាឡើយ។
ការវិនិច្ឆ័យវិជ្ជសាស្ត្របានរកឃើញគ្រោះថ្នាក់ និងរបួសស្រាលដល់អ្នកមុជទឹកអូស្ត្រាលីដែល បង្កឡើងដោយសារសូណារបស់នាវា​។
 
ទន្ទឹមនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលីរូបនេះ រំពឹងថា រាល់ប្រទេសទាំងអស់ រួមទាំង ចិនផងដែរ ត្រូវតែប្រកាន់ខ្ជាប់ថាប្រតិបត្តិការយោធារបស់ពួកគេត្រូវតែប្រកបដោយវិជ្ជាជីវៈ និងសុវត្ថិភាព។ បន្ថែមពីនេះ​ សុវត្ថិភាព និងសុខុមាលភាពរបស់បុគ្គលិកយោធាអូស្ត្រាលី គឺជា អាទិភាពធំបំផុតរបស់រដ្ឋាភិបាល។
 
ចិនបានលេចឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក្នុងនាមជាមហាអំណាចកាន់តែខ្លាំងឡើងនៅក្នុង តំបន់ឥណ្ឌូប៉ាស៊ីហ្វិករួមទាំងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសន្តិសុខជាមួយកោះសូឡូ ម៉ុននៅក្នុងខែកក្កដា។ ចំណែកឯអូស្ត្រាលី កាលពីដើមឆ្នាំនេះ បានធ្វើសមយុទ្ធសង្រ្គាមរយៈ​ ពេលពីរសប្តាហ៍ដែលពាក់ព័ន្ធនឹងទាហានជាង ៣ ម៉ឺននាក់ជាមួយអាម៉េរិក នៅក្នុងការបង្ហាញ កម្លាំងចំពេលមានការកើនឡើងនៃឥទ្ធិពលក្នុងតំបន់របស់ចិន៕
 

Tag:
 អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com