អន្តរជាតិ
អាម៉េរិក អុីស្រាអែល និងក្រុមហាម៉ាស់ សម្រេចកិច្ចព្រមព្រៀងបណ្តោះអាសន្នក្នុងការ ផ្អាក ជម្លោះ និងដោះលែងចំណាប់ខ្មាំង
19, Nov 2023 , 2:29 pm        
រូបភាព
​អ៊ីស្រាអែល អាម៉េរិក និង ក្រុមហាម៉ាសបានធ្វើ កិច្ចព្រមព្រៀងបណ្តោះអាសន្នដើម្បីដោះលែងស្ត្រី និង កុមាររាប់សិបនាក់ដែលត្រូវបានចាប់ជាចំណាប់ខ្មាំងនៅតំបន់កាហ្សាជាថ្នូរនឹងការផ្អាករយៈ ពេលប្រាំថ្ងៃក្នុងការប្រយុទ្ធគ្នា។ នេះបើតាម កាសែត Washington Post នៅថ្ងៃទី១៨ ខែវិច្ឆិកា។

 
កិច្ចព្រមព្រៀងលម្អិតដែលមាន ប្រាំមួយទំព័រ ភាគីទាំងអស់នឹងបង្កកប្រតិបត្តិការប្រយុទ្ធយ៉ាងហោចណាស់ប្រាំថ្ងៃ ខណៈដែល ចំណាប់ខ្មាំង ៥០ នាក់ និងច្រើនជាងនេះ ត្រូវបានដោះលែងជាក្រុមតូចៗរៀងរាល់ ២៤ ម៉ោង ។ ក្រុមហាម៉ាស់បានចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់ក្នុងអំឡុងពេលនៃការវាយលុក របស់ខ្លួនកាលពីថ្ងៃទី៧ ខែតុលានៅអ៊ីស្រាអែលដែលបានសម្លាប់មនុស្សប្រមាណ ១ ២០០ នាក់។
 
ការឃ្លាំមើលពីអាកាស នឹងត្រួតពិនិត្យចលនានៅ ដីគោក នឹងជួយប៉ូលិសក្នុងការផ្អាកសកម្មភាពក្នុងរយៈពេល ៥ ថ្ងៃនេះ ខណៈក៏មានបំណង អនុញ្ញាតឱ្យមានជំនួយមនុស្សធម៌ហូរចូលយ៉ាងច្រើនផងដែរ។ ទាំង​សេតវិមាន និង​ ការិយាល័យ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែលមិនបានអធិប្បាយអ្វីឡើយ​លើ​របាយ​ការណ៍​ខាងលើ។ 
 
គួរបញ្ជាក់ថា ការដោះលែងចំណាប់ខ្មាំងអាចចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ បើយោងតាមបុគ្គោលដែលបានដឹងពីកិច្ចព្រមព្រៀង៕
 

Tag:
 អាម៉េរិក
 អ៊ីស្រាអែល
 ក្រុមហាម៉ាស់
© រក្សាសិទ្ធិដោយ thmeythmey.com