អន្តរជាតិ
EUឈានដល់កិច្ចព្រមព្រៀងបញ្ឈប់ការបញ្ជូនកាកសំណល់ទៅប្រទេសដែលមិនអាចកែច្នៃ
20, Nov 2023 , 9:29 am        
រូបភាព
សភាសហភាពអឺរ៉ុបនាថ្ងៃទី១៨ ខែវិច្ឆិកា បានប្រកាសថា សមាជិកសភា និងរដ្ឋជា សមាជិក សហភាពអឺរ៉ុប (EU) បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីកែសម្រួលបទប្បញ្ញត្តិនៃការដឹក ជញ្ជូនកាកសំណល់របស់ប្លុកដោយបញ្ចប់ការនាំចេញកាកសំណល់ប្រភេទមួយចំនួនទៅកាន់ប្រទេសទីបីដែលមិនអាចដំណើរការវាបានត្រឹមត្រូវ។

 
«ការនាំចេញកាកសំណល់ដែលមិនមានគ្រោះថ្នាក់ណាមួយ និងល្បាយនៃកាកសំណល់ មិនមានគ្រោះថ្នាក់...នឹងត្រូវបានអនុញ្ញាតសម្រាប់តែប្រទេសដែលមិនមែនជា សមាជិក កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ OECD ដែលយល់ព្រមនិងបំពេញតាម លក្ខណៈវិនិច្ឆ័យក្នុងការព្យាបាលកាកសំណល់បែបនេះក្នុងលក្ខណៈបរិស្ថានសមរម្យ»។ សភា EU បានលើកឡើងបែបនេះ ដែលបន្តថា ការអនុលោមតាម សិទ្ធិកម្មករអន្តរជាតិក៏នឹងត្រូវ យកមកពិចារណាផងដែរ។
 
គណៈកម្មការអឺរ៉ុបក្នុងឆ្នាំ ២០២១ បានស្នើឱ្យមានការកែប្រែច្បាប់របស់ EU លើការដឹកជញ្ជូន សំរាមដើម្បីដាក់សម្ពាធកាន់លើរដ្ឋសមាជិកក្នុងការបញ្ជូនសំរាមរបស់ពួកគេទៅកាន់ប្រទេស ក្រីក្រ។ សមាជិកសភាជនជាតិដាណឺម៉ាកលោកស្រី Pernille Weiss បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ទីបំផុត EU នឹងទទួលខុសត្រូវចំពោះកាកសំណល់ប្លាស្ទិករបស់ខ្លួន ដោយការហាមឃាត់ការនាំចេញទៅកាន់ប្រទេសដែលមិនមែនជា OECD។
 
ទន្ទឹមនេះ សភាបញ្ជាក់ផងដែរថា បណ្តាប្រទេស EU ត្រូវតែបញ្ឈប់ការដឹកជញ្ជូនកាកសំណល់ ប្លាស្ទិកទៅកាន់ប្រទេសក្រីក្រក្នុងរយៈពេលពីរឆ្នាំកន្លះនៃច្បាប់ចូលជាធរមាន ហើយច្បាប់ សម្រាប់ការនាំចេញកាកសំណល់ប្លាស្ទិកទៅកាន់បណ្តាប្រទេសនៅក្នុង OECD ក៏ត្រូវបានរឹត បន្តឹងផងដែរ។ OECD គឺជាក្រុមនៃប្រទេសអ្នកមានសំខាន់ៗរបស់ពិភពលោកដូចជា អាម៉េរិក ចក្រភពអង់គ្លេសជាដើម។
 
កាលពីឆ្នាំមុន ប្រហែលពាក់កណ្តាលនៃការនាំចេញកាកសំណល់របស់ EU បានទៅប្រទេស មិនមែន OECD ដែលមានច្បាប់គ្រប់គ្រងកាកសំណល់ខ្សោយជាងនៅ EU ដែលបង្កឱ្យមាន ការបំពុលនៅតំបន់ដទៃទៀត៕
 

Tag:
 កាកសំណល់
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com