ជាតិ
១០ខែ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាមជាង៦១ម៉ឺនតោន
19, Nov 2023 , 9:39 pm        
រូបភាព
កសិករហាល គ្រាប់ស្វាយចន្ទី ។រូបភាពពី សមាគមស្វាយចន្ទីកម្ពុជា
កសិករហាល គ្រាប់ស្វាយចន្ទី ។រូបភាពពី សមាគមស្វាយចន្ទីកម្ពុជា
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ រយៈពេល១០ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីប្រមាណ៦១ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាម។ ការនាំចេញនេះបានថយចុះប្រមាណ១៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។



រយៈពេល១០ខែ គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៣ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមចំនួន៦១៥ ០០០តោន ស្មើនឹងទឹកប្រាក់ ៨៣១លានដុល្លារ។ នេះបើតាមរបាយការណ៍របស់សមាគមស្វាយចន្ទី។ 
 
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា  បានលើកឡើងថា បញ្ហាប្រែប្រួលអាកាសធាតុ និងការបាត់បង់ដើមស្វាយចន្ទីមួយចំនួន បានធ្វើឱ្យទិន្នផលស្វាយចន្ទីរបស់កសិករធ្លាក់ចុះ។ ម្យ៉ាងវិញទៀត បច្ចុប្បន្នតម្រូវការចន្ទីក្នុងស្រុកក៏ច្រើនដូចគ្នា ខណៈដែលសហគ្រាសក្នុងស្រុកកើនឡើង។ 
 
គ្រាប់ស្វាយចន្ទីអាចមានតម្លៃ ៧ ៥០០រៀល ក្នុងមួយគីឡូក្រាម។ លោក ស៊ីឡុត រំពឹងថាការនាំចេញគ្រាប់ស្វាយចន្ទី នឹងកើនឡើង បន្ទាប់ពីអាកាសធាតុអំណោយផលល្អឡើងវិញ។ បច្ចុប្បន្ន កម្ពុជាមានផ្ទៃដាំដុះស្វាយចន្ទីប្រមាណ៧០ម៉ឺនហិកតា ក្នុងនោះខេត្តកំពង់ធំ ជាខេត្តដែលមានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេ មានផ្ទៃដាំដុះស្វាយចន្ទីជាង ១១ម៉ឺនហិកតា។ 
 
សូមជម្រាបថា  ប្រទេសវៀតណាមជាទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីដ៏ធំលំដាប់ទីមួយរបស់កម្ពុជា។ ក្រៅពីវៀតណាម កម្ពុជាក៏បាននាំចេញគ្រាប់ស្វាយចន្ទី ទៅចិន,ជប៉ុន,ឡាវ និងអារ៉ាប់ផងដែរ៕
 

Tag:
 នាំចេញគ្រាប់ស្វាយចន្ទី
© រក្សាសិទ្ធិដោយ thmeythmey.com