ជាតិ
ពលរដ្ឋជនជាតិដើមភាគតិច នៅរតនគិរី ទទួលបានការអប់រំ ផ្នែក«ចំណេះហិរញ្ញវត្ថុ» 
×![]()
ពលរដ្ឋជនជាតិដើមភាគតិចប្រមាណ៧០០នាក់ មានទាំងជនជាតិក្រឹង ព្រៅ ចារាយ និងទំពូន រស់នៅក្នុងតំបន់ដាច់ស្រយាលនៃខេត្តរតនគិរី ទទួលបានការអប់រំផ្នែក «ចំណេះហិរញ្ញវត្ថុ» ក្រោមគម្រោងរបស់ធនាគារABA។ ការអប់រំដែលពលរដ្ឋជនជាតិដើមភាគតិចទទួលបាននេះ គឺផ្តោតសំខាន់លើការគ្រប់គ្រងចំណូល-ចំណាយ, ការគ្រប់គ្រងបំណុល, ការសន្សំ, ការប្រើប្រាស់កម្ចីចំគោលដៅ និងការខ្ចីលុយពីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ-ក្រៅផ្លូវការ។
លោក ឈាន វុទ្ធី ប្រធានបណ្តុះបណ្តាលឥណទានរបស់ABA បានបញ្ជាក់ថា ពលរដ្ឋដែលមានចំណេះដឹងហិរញ្ញវត្ថុ គឺមានលទ្ធភាពគេចផុតពីការធ្លាក់ខ្លួនចូលក្នុងស្ថានភាពបំណុលច្រើនលើសលុប ឬប្រឈមនូវហានិភ័យហិរញ្ញវត្ថុផ្សេងៗ ។ ការណ៍ដែលពលរដ្ឋមានចំណេះដឹងហិរញ្ញវត្ថុ នាំសេដ្ឋកិច្ចផ្ទាល់ខ្លួន គ្រួសារ និងសង្គមកាន់តែរីកចម្រើន៕
© រក្សាសិទ្ធិដោយ thmeythmey.com