ជាតិ
ក្រុមទូកងកម្ពុជាក្រោម ហ្វឹកហាត់២២ថ្ងៃ ត្រៀមប្រកួតប្រជែងក្នុងពិធីបុណ្យអុំទូក
25, Nov 2023 , 9:00 am        
រូបភាព
ភ្នំពេញ៖ រយៈពេល២១ឆ្នាំហើយ ដែលទូកង«ខ្មែរកម្ពុជាក្រោមមានជ័យ» បង្ហាញវត្តមានក្នុងពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ។ ដោយឡែក ឆ្នាំនេះពួកគេបានហ្វឹកហាត់លើសពីឆ្នាំកន្លងទៅ រហូតដល់២២ថ្ងៃ ជាមួយខ្ទង់ចំណាយជាង១ម៉ឺនដុល្លារ ដើម្បីត្រៀមប្រកួតប្រជែងយកជ័យលាភី។ 

ទូកង«ខ្មែរកម្ពុជាក្រោមមានជ័យ» មានចំណុះ២២នាក់ ដែលភាគច្រើនជាខ្មែរក្រោម មកធ្វើសំណង់នៅភ្នំពេញ។ វត្តមានទូកងកម្ពុជាក្រោមនៅក្នុងពិធីបុណ្យអុំទូក គឺដើម្បីបង្ហាញអំពីការផ្សាភ្ជាប់វប្បធម៌ ប្រពៃណី និងសាមគ្គីភាពរវាងខ្មែរក្រោម និងខ្មែរកណ្ដាល។ 
 
ដើម្បីជ្រាបកាន់តែច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូខាងក្រោម៖ 
 

Tag:
 ទូកងខ្មែរកម្ពុជាក្រោមមានជ័យ
  ពិធីបុណ្យអុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com