ជាតិ
ក្រសួងរ៉ែ នឹងរឹតបន្តឹងការដ្ឋានរ៉ែ ដោយយកចិត្តទុកដាក់លើសុវត្ថិភាពកម្មករ
24, Nov 2023 , 8:19 pm        
រូបភាព
ការដ្ឋានចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។ រូបថត៖ ក្រសួងរ៉ែនិងថាមពល
ការដ្ឋានចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។ រូបថត៖ ក្រសួងរ៉ែនិងថាមពល
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងវេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» បានអះអាងថា លោកបានឱ្យក្រុមជំនាញ រៀបចំគោលនយោបាយ យកចិត្តទុកដាក់លើផលប៉ះពាល់បរិស្ថាន និងវិធានការការពារចំពោះ កម្មករនៅក្នុងការដ្ឋានរ៉ែ។

 
សូមអញ្ជើញស្ដាប់ការលើកឡើងរបស់ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖ 



 
ចំណុចសំខាន់ពីរ ដែលក្រសួងរ៉ែ នឹងរឹតបន្ដឹងតាមការដ្ឋានរ៉ែ គឺមិនអនុញ្ញាតឱ្យលេចចេញសារធាតុពុលណាមួយចេញពីការដ្ឋាន ទៅចូលក្នុងអូរ ស្ទឹង ទន្លេ បង្កផលប៉ះពាលដល់សុខភាពពលរដ្ឋឡើយ។ មួយទៀត គឺត្រូវតែយកចិត្តទុកដាក់លើសុវត្ថិភាពកម្មករតាមការដ្ឋានរ៉ែ។ 
 
លើសពីនេះ លោក កែវ រតនៈ អះអាងថា ក្នុងអាណត្តិនេះ រដ្ឋាភិបាល នឹងខិតខំប្រមូលចំណូលពីធនធានរ៉ែឱ្យអស់លទ្ធភាព ដើម្បីអភិវឌ្ឍសង្គមជាតិ។ ជាមួយគ្នាដែរ លោកសង្កត់ធ្ងន់ថា រដ្ឋាភិបាលមានគោលដៅចាត់វិធានការដ្ឋានរ៉ែអនាធិបតេយ្យ៕ 
 
 
 
 

Tag:
 ការដ្ឋានរ៉ែ
© រក្សាសិទ្ធិដោយ thmeythmey.com