សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
​ថៃ​រំពឹង​ទទួល​ភ្ញៀវ​ទេសចរ​ចិន​ត្រឹមតែ ៣,៥​លាន​នាក់​ក្នុង​ឆ្នាំ​នេះ
24, Nov 2023 , 9:59 pm        
រូបភាព
ភ្ញៀវទេសចរចិនថតរូបនៅ Grand Palace ក្នុងទីក្រុងបាងកក ។ រូបភាព ៖ Xinhua
ភ្ញៀវទេសចរចិនថតរូបនៅ Grand Palace ក្នុងទីក្រុងបាងកក ។ រូបភាព ៖ Xinhua
អាជ្ញាធរទេសចរណ៍ថៃ (TAT) នៅថ្ងៃទី២៤ ខែវិច្ឆិកា បង្ហាញក្ដីរំពឹងថា ថៃនឹងទទួលបានភ្ញៀវទេសចរពីចិនចន្លោះពី៣,៤ទៅ៣,៥លាននាក់នៅឆ្នាំនេះ។ ចំនួននេះ ទាបជាងគោលដៅ៥លាននាក់ដែលដាក់កាលពីដើមឆ្នាំ ទោះបីមានកម្មវិធីគាំទ្រលើកលែងទិដ្ឋាការដើម្បីទាក់ទាញភ្ញៀវទេសចរចិនក៏ដោយ។

 
បច្ចុប្បន្ន ​ចំនួនភ្ញៀវទេសចរចិនប្រហែល ៣,០១លាននាក់បានទៅកម្សាន្តនៅថៃ។ ចិនជាប្រភពទេសចរណ៍ដ៏សំខាន់របស់ថៃ ដោយមានភ្ញៀវទេសចរចិនចំនួន ១១លាននាក់ក្នុងឆ្នាំ២០១៩ មុនជំងឺពេលកើតជំងឺកូវីដ-១៩។ 
 
យ៉ាងណាមិញ សេដ្ឋកិច្ច​ចិន​កំពុង​ធ្លាក់​ចុះ​ធ្វើ​ឲ្យ​ប្រជាជន​ព្រួយ​បារម្ភ​អំពី​ការ​ចំណាយ​លើ​វិស័យ​ទេសចរណ៍ គួបផ្សំស្ថានភាពថៃដែរ។ លោក Chattan Kunjara Na Ayudhya អនុប្រធានអាជ្ញាធរ TAT បានថ្លែងនៅសន្និសីទព័ត៌មានមួយថា ការបាញ់ប្រហារនៅផ្សារទំនើបនៅទីក្រុងបាងកកថ្មីៗនេះ បានប៉ះពាល់ដល់ទំនុកចិត្តរបស់ភ្ញៀវទេសចរចិនផងដែរ។
 
លោក​បាន​បន្ត​ថា TAT កាលពី​ខែ​មិថុនា​បាន​រំពឹង​មាន​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​ពី៤ទៅ៤,៤លាន​នាក់​ក្នុង​ឆ្នាំ​នេះ។ ចំនួននេះ តិចជាងគោលដៅរបស់រដ្ឋាភិបាលបានកំណត់ចំនួន ៥លាននាក់កាលពីដើមឆ្នាំ។ មកទល់ពេលនេះ​ មាន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​មាន​ប្រហែល២៣,៨៨ លាន​នាក់​បានទៅលេងថៃ។ 
 
ថៃកំពុងបង្វែរគោលដៅថ្មីនៃភ្ញៀវទេសចរបរទេសត្រឹមតែ២៨លាននាក់នៅឆ្នាំនេះ។ បើធៀបនឹងកំណត់ត្រាមុនកូវីដ-១៩ ថៃទទួលបានភ្ញៀវអន្តរជាតិជិត ៤០លាននាក់ក្នុងឆ្នាំ២០១៩ ដែលធ្វើឲ្យថៃទទួលបានប្រាក់ពីវិស័យនេះចំនួន ១,៩១ទ្រីលានបាត (៥៤,៣៧ពាន់លានដុល្លារ)៕ 

Tag:
 ថៃ
  ទេសចរ
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com