ជាតិ
ពន្យល់ពាក្យ
ក្បាល​ក្រពើ, ជ្រុល​ក្បាល​ក្រពើ, កន្ទុយក្រពើ មិនមានន័យពាក់ព័ន្ធនឹងសត្វក្រពើ ឡើយ
22, Jan 2024 , 7:29 am        
រូបភាព
«ក្រពើ»  ជាឈ្មោះសត្វទឹកមួយប្រភេទ មានជើង៤កន្ទុយវែង ជាសត្វសាហាវ, នៅលើគោកក៏បាន, តែច្រើននៅក្នុងទឹក មានត្រីនិងសាច់ជាចំណី។  វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បាន​លើក​យក​ពាក្យ «ក្បាល​ក្រពើ» មកពន្យល់ ហើយ​វចនានុក្រមខ្មែរ២០២២របស់ក្រុម​ប្រឹក្សាជាតិភាសាខ្មែរ បន្ថែមសំនួន​វោហារ «ជ្រុលក្បាលក្រពើ»។

 
«ក្បាលក្រពើ» យើងអាចគិត​ដល់​ក្បាល​របស់​សត្វក្រពើ ប៉ុន្តែពាក្យ​នេះ ជានាមសព្ទ ដែលសំដៅ​ដល់ ប្រជុំ​ចុង​ទូក​រទេះ​សម្រាប់​ទ្រនឹម:  ក្បាលក្រពើរទេះ។  
 
រីឯ «ជ្រុលក្បាលក្រពើ» វិញ ជាសំនួន​វោហារ ដែលមានន័យថា ជ្រុលដំណើរ, ហួសពេល។
 
«កន្ទុយក្រពើ» ជាឈ្មោះប្រទាលមួយប្រភេទមានសណ្ឋានប្រហែលនឹងកន្ទុយក្រពើ មានជ័ររអិលត្រជាក់ :  ប្រទាលកន្ទុយក្រពើ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com