ជាតិ
តើច្បាប់ស្នងរាជ្យនៅសម័យបុរាណមានលក្ខខណ្ឌកម្រិតអ្វីខ្លះ? លោក អ៉ឹម សុខរិទ្ធី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា។
× សៀមរាប៖ ការស្នងរាជ្យគេតែងដឹងជាទូទៅ គឺបុត្រាមានសិទ្ធិស្នងរាជ្យពីបិតានៅពេលទ្រង់ចង់ដាក់រាជ្យ ឬទ្រង់សោយទិវង្គតជាដើម។ ក្នុងករណីដែលស្ដេចអត់មានបុត្រា តើច្បាប់ស្នងរាជ្យពីបុរាណ តម្រូវធ្វើដូចម្ដេចខ្លះ?
អ្នកស្រាវជ្រាវ និងជាបុរាណវិទូ លោក អ៊ឹម សុខរិទ្ធី ពន្យល់ថា ករណីស្ដេចពុំមានបុត្រាសម្រាប់ស្នងរាជ្យបន្ត គេត្រូវរកបងប្អូនប្រុសខ្សែខាងមហេសីឱ្យឡើងសោយរាជ្យនគរបន្ត។ ប៉ុន្តែក្នុងករណី មានអ្នកជ្រែករាជ្យ ស្ដេចដែលមកថ្មីត្រូវយកកូនស្រីស្ដេចចាស់ជាមហេសីទើបមានសិទ្ធិស្របច្បាប់ក្នុងការគ្រងរាជ្យ។ តែក្នុងករណីស្ដេចចាស់ពុំមានកូនស្រីឬបុត្រី ស្ដេចមកថ្មីត្រូវរៀបអភិសេកជាមួយមហេសីស្ដេចមុន ជាមហេសី ឬប្រពន្ធទីមួយ ទើបស្របច្បាប់ឡើងគ្រប់គ្រងនគរមួយបាន៕
ព័ត៌មានលម្អិតសូមស្ដាប់ការបកស្រាយរបស់លោក អ៊ឹម សុខរិទ្ធី នៅក្នុងបងបង្ហាញអំពីរឿងខ្លះៗលើចម្លាក់ ថែវខាងក្រៅបាយ័ន្ត ធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ដូចតទៅ៖
Tag:
អង្គរធំ
អ៊ឹម សុខរិទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com