ជាតិ
វីដេអូ
លោកស្រី ប៊ុន ចាន់និមល៖ យើងត្រូវរៀន ដើម្បីសម្រេចសុបិនរបស់ខ្លួន
05, Dec 2023 , 9:59 pm        
រូបភាព
ភ្នំពេញ៖ លោកស្រី ប៊ុន​ ចាន់និមល គឺជាអ្នកនិពន្ធ និងជាម្ចាស់ផលិតកម្មសាស្រ្តាហ្វៀម។ លោកស្រី និមល មានជំនឿយ៉ាងម៉ត់មាំថា ការសិក្សាអប់រំ គឺពិតសំខាន់ ហើយវាបានធ្វើឱ្យជីវិតលោកស្រីផ្លាស់ប្ដូរឱ្យមកល្អប្រសើរ។ លោកស្រី និមល កើតក្នុងគ្រួសារមានជីវភាពលំបាក ប៉ុន្តែលោកស្រីឱហាតរៀនសូត្រ និងមិនធ្លាប់បោះបង់ក្ដីស្រមៃឡើយ។ ស្រ្តីរូបនេះយកខ្សែជីវិតខ្លួនឯងជាឧទាហរណ៍លើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាត្រូវតែរៀន ដើម្បីសម្រេចក្ដីសុបិន្តរបស់ខ្លួនឯង​ ជួយគ្រួសារ សង្គមជាតិ ពិសេសនោះគឺនាំឱ្យស្គាល់ពិភពលោកបានធំជាងនេះ។ លោកស្រី និមល អំពាវនាវឱ្យអាណាព្យាបាលគ្រប់រូបត្រូវតែបញ្ជូនកូនទៅរៀនឱ្យបានគ្រប់គ្នាទោះជាយ៉ាងណាក៏ដោយ ហើយមនុស្សគ្រប់រូបត្រូវបន្តរៀនជារៀងរហូតផងដែរ។ លោកស្រី ក៏លើកទឹកចិត្តឱ្យក្មេងៗខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីសម្រេចក្ដីស្រមៃខ្លួន ប៉ុន្តែមិនត្រូវដាក់សម្ពាធចំពោះខ្លួនឯងពេកនោះឡើយ។



សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 
 

© រក្សាសិទ្ធិដោយ thmeythmey.com