ជាតិ
បទសម្ភាសន៍
វីដេអូ
កញ្ញា វន លីអឺ យល់ថាយុវជនគួរស្វះស្វែងអភិវឌ្ឍន៍សេវាអប់រំក្នុងសហគមន៍
06, Dec 2023 , 8:59 am        
រូបភាព
ភ្នំពេញ៖ កញ្ញា វន លីអឺ ជាអ្នកស្ម័គ្រចិត្តនៃក្រុមភាពយន្តឈូករ័ត្នប្រចាំនៅខេត្តកំពង់ចាម។ កញ្ញា លីអឺ យល់ថាការសិក្សារៀនសូត្រ គឺសំខាន់ ពិសេសនាយុគសម័យឌីជីថលបច្ចុប្បន្ន។ កញ្ញាយល់ថា យុវជនគួរ ស្វះស្វែងចូលរួមអភិវឌ្ឍន៍សេវាអប់រំឱ្យបានកាន់តែច្រើន ពិសេសក្នុងសហគមន៍ ដើម្បីជំរុញការអប់រំគ្រប់ផ្នែកសម្រាប់កុមារ។ ទន្ទឹមនឹងនេះ កញ្ញា វន លីអឺ ស្ញប់ស្ញែង និងគាំទ្រចំពោះសកម្មភាពបង្រៀនកុមារក្រៅសាលារបស់ ក្រុមយុវជន នៃអង្គការយុវតារា ដែលជាផ្នែកមួយដ៏សំខាន់ដើម្បីជំរុញសេវាអប់រំតាមជនបទ ឱ្យកាន់តែប្រសើរ។ យុវតីរូបនេះប្ដេជ្ញាជំរុញសេវាអប់រំ តាមរយៈការផ្សព្វផ្សាយ និងផ្ដល់ការអប់រំបន្ត ដល់កុមារក្នុងសហគមន៍។

 
​សូមអញ្ជើញទស្សនាកិច្ចសម្ភាសខាងក្រោមនេះ៖ 
 

Tag:
 អប់រំ
  រៀន
© រក្សាសិទ្ធិដោយ thmeythmey.com