ជាតិ
លោក ជិន ម៉ាលីន ត្រូវបានតែងតាំងជាប្រធានក្រុមរៀបចំផែនការធនធានមនុស្ស ក្នុងវិស័យយុត្តិធម៌
06, Dec 2023 , 5:39 pm        
រូបភាព
លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌។ រូបពី ហ្វេសប៊ុកលោក ជិន ម៉ាលីន
លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌។ រូបពី ហ្វេសប៊ុកលោក ជិន ម៉ាលីន
ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេចបង្កើតក្រុមការងាររៀបចំផែនការធនធានមនុស្ស ក្នុងវិស័យយុត្តិធម៌ ដោយឱ្យលោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាប្រធានក្រុមការងារនេះ។ នេះបើតាមសេចក្ដីសម្រេចរបស់ក្រសួងយុត្តិធម៌ ។

 
ក្រុមការងាររៀបចំផែនការធនធានមនុស្ស ក្នុងវិស័យយុត្តិធម៌ មានតួនាទីពិនិត្យ សិក្សា និងវាយតម្លៃ ពីតម្រូវការធនធានមនុស្ស ក្នុងវិស័យយុត្តិធម៌ ដោយផ្អែកលើរចនាសម្ព័ន្ធ របស់ស្ថាប័ន និងចំនួនមន្ត្រីដែលមានស្រាប់។ ជាពិសេសត្រូវសិក្សា វាយតម្លៃ និងវិភាគ មុខងាររបស់រចនាសម្ព័ន្ធចំណុះក្រសួងយុត្តិធម៌ និងសាលាជម្រះក្ដី គ្រប់ជាន់ថ្នាក់ និងការប្រើប្រាស់ធនធានមនុស្សក្នុងវិស័យយុត្តិធម៌។ 
 
ក្រុមការងាររៀបចំផែនការធនធានមនុស្ស ក្នុងវិស័យយុត្តិធម៌ មានភារកិច្ច រៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌ឆ្នាំ២០២៤-២០២៨ ដើម្បីឆ្លើយតបទៅនឹងស្ថានភាព និងតម្រូវការធនធានមនុស្សក្នុងវិស័យយុត្តិធម៌។ ទន្ទឹមនឹងនេះ គឺធ្វើរបាយការណ៍វឌ្ឍនភាពការងារ ជាប្រចាំជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌៕ 
 
 

Tag:
 ប្រព័ន្ធយុត្តិធម៌
© រក្សាសិទ្ធិដោយ thmeythmey.com