ជាតិ
ទេសភាពកោះទ្រង់ ទាក់ចិត្តលោក Bryan ឱ្យចង់ជិះកង់កម្សាន្ត
09, Dec 2023 , 9:39 pm        
រូបភាព
ក្រចេះ៖ លោក Bryan FORNAIRI ជាប្រធានផ្នែកកិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា។ក្នុងដំណើរទស្សនកិច្ចឈ្វេងយល់ពីខ្សែច្រវាក់តម្លៃគ្រាប់ស្វាយចន្ទីនៅខេត្តក្រចេះ លោក Bryan បាន ឆ្លៀតពេលមកជិះកង់កម្សាន្តនៅកោះទ្រង់។


 
សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey25 ជាមួយលោក Bryan FORNAIRI ដូចតទៅ៖

 

ក្នុងបទសម្ភាសជាមួយសារព័ត៌មាន Thmey Thmey 25 លោក Bryan បានលើកឡើងថា ទេសភាពនៅ កោះទ្រង់ពិតជាល្អ និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ។ ពេលជិះកង់នៅកោះទ្រង់ លោក Bryan ក៏បានឃើញដើមក្រូចថ្លុងជាច្រើនរបស់ពលរដ្ឋផងដែរ។ 
 
ទោះមកធ្វើការនៅកម្ពុជា បាន ២ឆ្នាំ តែលោក Bryan ក៏បានដឹងពីការទទួលបាន GI របស់ក្រូចថ្លុងកោះទ្រង់នេះដែរ។ លោក Bryan មានបំណងភ្លក្សរសជាតិក្រូចថ្លុងកោះទ្រង់។ ជាការកត់សម្គាល់ បុរសជនជាតិអ៊ីតាលីរូបនេះ អាចនិយាយ និងសរសេរអក្សរខ្មែរបានយ៉ាងល្អ។ លោក Bryan បញ្ជាក់ថា លោក ស្រឡាញ់កម្ពុជា៕
 

Tag:
 កសិកម្ម
  ទេសចរណ៍
  កោះទ្រង់
  ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com