ជាតិ
កម្ពុជា អនុម័តគម្រោងវិនិយោគរចំនួន២១ មានទុនសរុបជាង៦០០លានដុល្លារ ក្នុងខែវិច្ឆិកា
09, Dec 2023 , 10:19 pm        
រូបភាព
រូបភាពពី៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
រូបភាពពី៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ដោយ៖ សែម ប្រាក់ដាវ
 
ភ្នំពេញ៖ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងវិនិយោគវិស័យឯកជន ២១ គម្រោង បង្កើតរោងចក្រនៅកម្ពុជា។ គម្រោងវិនិយោគទាំងនោះ គឺមានទំហំទឹកប្រាក់ប្រមាណ៦១៩លានដុល្លារ។ រោងចក្រទាំងនោះ អាចបង្កើតការងារដល់ពលរដ្ឋបានជិត ២២ពាន់កន្លែង។


 
បើតាម CDC ការវិនិយោគទាំងនោះមាន  វារីអគ្គិសនី , ផលិតស្បែកជើង , ផលិតគ្រឿងបន្សំម៉ាស៊ីនបូមធូលី, កែច្នៃលោហធាតុ, តម្រងម៉ាស៊ីនបន្សុទ្ធខ្សល់, ផលិតអំពូលភ្លើងគ្រប់ប្រភេទ, ចក្រផលិត កាបូបគ្រប់ប្រភេទ និងរោងចក្រផលិតសំបកកង់យានយន្តជាដើម។   
 
ក្រៅពីនេះ មានគម្រោងសាងសង់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល គម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត ក្នុងខេត្តកោះកុង គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដោយថាមពលពន្លឺព្រះអាទិត្យ ក្នុងខេត្តស្វាយរៀង  និងរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង រាជធានីភ្នំពេញ៕ 

Tag:
 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com