កីឡាជាតិ
ជាតិ
ពេជ្រ ពន្លឺ និង ណាង សុវណ្ណ យកចិត្តទុកដាក់ហ្វឹកហាត់ សម្រាប់ការប្រកួត«អ្នកលេងគុន»
14, Dec 2023 , 7:59 am        
រូបភាព
កីឡាករ៥ប្រទេស ក្នុងតំបន់អាស៊ាន នឹងត្រូវប្រកួតគ្នាក្នុងកម្មវិធី«អ្នកលេងគុន» នាម៉ោង៦៖៣០នាទី ថ្ងៃទី១៥ ធ្នូ ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ កីឡាករទាំងនោះ រួមមាន កម្ពុជា ឡាវ វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី។

 

អ្នកលេងគុនល្បុក្កតោកម្ពុជារន្ទះជើងព្យុះសមុទ្រ ពេជ្រ ពន្លឺ ត្រូវប៉ះជាមួយ អ្នកលេងគុនល្បុក្កតោឡាវកំដាប់ដៃតាន់ Honggvixay sivilay លើប្រភេទទម្ងន់៥៤គីឡូក្រាម ។ 
 
ចំណែកអ្នកលេងគុនល្បុក្កតោកម្ពុជាដៃរន្ទះ កែងទារលោហិត ណាង សុវណ្ណ តទល់ជាមួយអ្នកលេងគុនល្បុក្កតោវៀតណាម កណ្ដុរស មានពិស Pham Van Giang លើទម្ងន់៥១គីឡូក្រាម។
 
អ្នកលេងគុនល្បុក្កតោកម្ពុជាកណ្ដាប់ដៃដែក ពេជ្រ ខាំតៃ ជួបសួរសុខទុក្ខអ្នកលេងគុនល្បុក្កតោវៀតណាម ជើងរន្ទះ ដៃឥតស្រមោល Hoang Phuc Thuan ។ កីឡាករទាំងពីរប្រកួតលើប្រភេទទម្ងន់ ៥៣គីឡូក្រាម។
 
ងាកមកទម្ងន់៦៣គីឡូក្រាមវិញ អ្នកលេងគុនល្បុក្កតោកម្ពុជាជង្គង់ទិព្វ ស៊ូ កក្កដា តតាំងជាមួយអ្នកលេងគុនល្បុក្កតោ ឥណ្ឌូណេស៊ី ខ្លាស្ទាវឃ្លានចំណី Muhammad yunus dhae atu ។ 
 
ដោយឡែកទម្ងន់៦០គីឡូក្រាមឯណោះវិញ អ្នកលេងគុនល្បុក្កតោកម្ពុជា ខ្លាខ្មៅកំណាចមុខតាន់ មាស រាជៈ ត្រូវប្រយុទ្ធជាមួយអ្នកលេងគុនឥណ្ឌូណេស៊ីនាគកំណាច SanJaya Hutagaol ។
 
អ្នកលេងគុនល្បុក្កតោកម្ពុជាឥន្រ្ទីពិឃាតក្រញាំភ្លើង រិន សារ័ត្ន នឹងសាកក្បាច់គុនជាមួយអ្នកលេងគុនល្បុក្កតោហ្វីលីពីនស្ដេចពស់វែក Jiar Orlando Castillo លើប្រភេទទម្ងន់៦៥គីឡូក្រាម។ 
 
សម្រាប់គូចុងក្រោយ អ្នកលេងគុនល្បុក្កតោកម្ពុជា ស្ដេចតោ ចង្គោមពិឃាត ចាន់ រតនា ត្រូវបញ្ចេញស្នៀតជាមួយអ្នកលេងគុនល្បុក្កតោហ្វីលីពីន ក្របីឡើងករ ស្រេកឃ្លានជ័យជំនះ John Mc Leary Ornido។កីឡាករទាំងពីរប្រកួតប្រភេទទម្ងន់៦២គីឡូក្រាម៕

Tag:
 ល្បុក្កតោ
  អ្នកលេងគុន
© រក្សាសិទ្ធិដោយ thmeythmey.com