ជាតិ
វីដេអូ
ថតរូបផ្ញើតាមតេឡេក្រាម ហាក់ពេញនិយមនៅអង្គរ
14, Dec 2023 , 8:39 am        
រូបភាព
ដោយ៖ហេង ស្រីលីន និង ផាត ដាណេ

សៀមរាប៖ ការថតរូប ដោយផ្ញើតាមកម្មវិធីតេឡេក្រាម ហាក់កំពុងពេញនិយមនៅរមណីយដ្ឋាន មិនថាទេសចរជាតិ ឬទេសចរអន្តរជាតិនោះឡើយ។ បើតាម អ្នកថតរូបនៅប្រាសាទអង្គរវត្ត ការថតរូបផ្ញើតាមតេឡេក្រាម ភាគច្រើនគឺពេញនិយមសម្រាប់យុវវ័យ ដោយមានតម្លៃ ២ពាន់រៀល ក្នុង១សន្លឹក។ ទន្ទឹមនឹងនោះ ការថតរូបផ្តិត ក៏នៅតែមាន ប៉ុន្តែភាគច្រើន គឺនិយមចំពោះមនុស្សចាស់ ដែលមកពីតាមបណ្តាខេត្តនានា ដោយមានតម្លៃ ១ម៉ឺនរៀល ក្នុង១សន្លឹក។



បច្ចុប្បន្ន ទេសចរដែលមកទស្សនាប្រាសាទអង្គរវត្ត តែងចង់រូបស្អាតៗ បើទោះពួកគេ មានទូរស័ព្ទស្មាតហ្វូនថតរូបបានស្អាតយ៉ាងណាក៏ដោយ ក៏ពួកគេមិនដែលរំលងនូវការជួលសេវាកម្ម ពីជាងថតរូបនៅតាមប្រាសាទអង្គរវត្តនោះឡើយ។
 
សូមលោក អ្នកនាង អញ្ជើញទស្សនាវីដេអូដូចតទៅ៖
 

Tag:
 ThmeyThmey
 អង្គរវត្ត
  ជាងថតរូប
© រក្សាសិទ្ធិដោយ thmeythmey.com