ជាតិ
វីដេអូ
«ឧបករណ៍ឆក់,មង និងសន្ទូច» ជា​សត្រូវធំ​បំផុត​របស់សត្វផ្សោតនៅ​​ក្រចេះ
16, Dec 2023 , 1:59 pm        
រូបភាព
ផ្សោត
ផ្សោត
ភ្នំពេញ៖ «ឧបករណ៍ឆក់,មង និងសន្ទូច» នៅ​តែជា​បញ្ហា​ចម្បងរបស់​សត្វផ្សោត។ នៅឆ្នាំ២០២៣នេះ សត្វផ្សោត នៅខេត្តក្រចេះ បាន​ស្លាប់អស់​៥ក្បាល ដោយសារ​ឧបករណ៍ឆក់ មង និង​សន្ទូចរបស់​ប្រជានេសាទ។ នេះបើតាម​លោក នុត ឫទ្ធី ប្រធាន​តំបន់​អភិរក្សផ្សោតកាំពី​។



សូម​អញ្ជើញ​ទស្សនា​វីដេអូខាងក្រោមដូចតទៅ៖



សត្វផ្សោត ជារតនសម្បត្តិរបស់ជាតិ ដែលត្រូវការការពារ និងអភិរក្សឱ្យបានគង់វង្ស។ សត្វផ្សោត តែងងើបដកដង្ហើម​ក្នុង​រយៈ​ពេល ១២នាទី​ម្ដង។ សត្វផ្សោត ក្នុង​ខេត្ត​ក្រចេះ ​ត្រូវ​បាន​ការ​ពារ​ដោយ​ឆ្មាំ ដែលជា​មន្រ្តី​ជលផលនៅខេត្ត​ក្រចេះ​ជាប្រចាំ។ ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន លោក នុត ឫទ្ធី ប្រធាន​តំបន់​អភិរក្សផ្សោតកាំពី​ បាន​លើក​ឡើងថា៖«ក្នុង​នាម​ជា​ឆ្មាំ​ទន្លេ​នៅ​តំបន់នេះ យើង​ត្រូវ​រៀប​ចំ​ផែនការ​ ដើម្បី​ល្បាត​នៅតាម​តំបន់​ណា ដែល​ប្រឈម»។ 

បើតាម​លោក នុត ឫទ្ធី «ឧបករណ៍ឆក់,មង និងសន្ទូច» ជាសត្រូវធំបំផុតរបស់សត្វផ្សោត ព្រោះ​ឧបករណ៍​ទាំងនោះ ត្រូវ​បាន​ប្រជានេសាទដាក់ ដើម្បី​យក​ត្រី ប៉ុន្តែ​មក​ត្រូវ​ផ្សោត​វិញ។ បច្ចុប្បន្ន សត្វផ្សោត​នៅ​ខេត្ត​ក្រចេះ មាន​ចន្លោះពី​៣៥ទៅ​៤០ក្បាល៕
 
 

Tag:
 ផ្សោត
  ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com