កីឡាជាតិ
ជាតិ
បាត់ដំបង រៀបចំប្រណាំងទូកអន្តរជាតិជ្រើសរើសជើងឯក ក្នុងគោលដៅផ្សព្វផ្សាយសក្ដានុពលខេត្ត
17, Dec 2023 , 2:59 pm        
រូបភាព
ក្រុមជម្រើសជាតិទូកនាគ កម្ពុជា រូបពីសហព័ន្ធកីឡាទូកកម្ពុជា
ក្រុមជម្រើសជាតិទូកនាគ កម្ពុជា រូបពីសហព័ន្ធកីឡាទូកកម្ពុជា
សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នឹងរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្តេច ស ខេង លើកទី១០ នៅស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី២៩-៣០ ខែធ្នូ ឆ្នាំ២០២៣។ លោក គង់ សុភាព មន្ត្រីបច្ចេកទេស សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ជ្រើសរើសខេត្តបាត់ដំបង រៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ក្នុងគោលដៅ ចូលរួមជួយផ្សព្វផ្សាយ ទីទេសចរណ៍ និងសក្ដានុពលខេត្តនេះ ។



លោក គង់ សុភាព បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា ហេដ្ឋារចនាសម្ព័ន្ធខេត្តបាត់ដំបងល្អ ហើយមានតំបន់ទេសចរណ៍ជាច្រើន ម្យ៉ាងវិញទៀត ទឹកស្ទឹងសង្កែ ជាកន្លែង ដែលល្បីឈ្មោះ និងជាទីតាំងអាចរៀបចំការប្រកួតបានល្អ។ មន្ដ្រីបច្ចេកទេសរូបនេះ ជឿថារៀបចំការប្រកួតនៅទីនោះ នឹងមានអ្នកចូលរួមច្រើន ទាំងអ្នកទស្សនា និងកីឡាករ-កីឡាការិនី ដែលត្រូវប្រកួត។ ដោយឡែក នេះ គឺជាការរៀបចំលើកទី១ ក្នុងខេត្តបាត់ដំបង បន្ទាប់ពីការប្រកួតជ្រើសរើសជើងឯកថ្នាក់ និងពានរង្វាន់សម្តេច ស  ខេង លើកទី៩ នៅខេត្តកំពត។  
 
វិញ្ញាសាប្រកួតទូកខ្នាតអន្ដរជាតិ៖
១-វិញ្ញាសា ៨០០ម៉ែត្រ ចំណុះ ១២នាក់ (បុរស)
២-វិញ្ញាសា ៥០០ម៉ែត្រ ចំណុះ ១២នាក់ (បុរស)
៣-វិញ្ញាសា ២៥០ ម៉ែត្រចំណុះ ១២នាក់ (បុរស, នារី និងចម្រុះ)
 
វិញ្ញាសាទូកផ្កាចារខ្នាតអន្ដរជាតិ៖
១-វិញ្ញាសា ៥០០ម៉ែត្រ ចំណុះ ៥នាក់ (បុរស, នារី)
២-វិញ្ញាសា ២៥០ម៉ែត្រ ចំណុះ ៥នាក់ (បុរស, នារី)
 
វិញ្ញាសាទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង៖
១-វិញ្ញាសាទូកកានូ ៥០០ម៉ែត្រ C1 (បុរស, នារី)
២-វិញ្ញាសាទូកកាយ៉ាក់ ៥០០ម៉ែត្រ K1 (បុរស, នារី)
៣-វិញ្ញាសាទូករ៉ូអ៊ី ១០០០ម៉ែត្រ 1X (បុរស, នារី)៕
 

Tag:
 ប្រណាំងទូក
© រក្សាសិទ្ធិដោយ thmeythmey.com