ជាតិ
បណ្ឌិត សួង ណយ៖ ទិញផលិតផលខ្មែរ គឺស្នេហាជាតិ!
17, Dec 2023 , 1:59 pm        
រូបភាព
«យើងរួមគ្នាប្រេីប្រាស់ ផលិតផលខ្មែរ។ទិញផលិតផលខ្មែរគឺស្នេហាជាតិ»។នេះជាការលេីកឡេីងរបស់លោកបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយនៃទីស្តីការគណៈរដ្ឋមន្ត្រី។

 
ក្នុងពិព័រណ៍ផលិតផលខ្មែរនិងទំនិញនាំចេញ-នាំចូលនៅមជ្ឈមណ្ឌលកោះពេជ្រដែលរៀបចំចាប់ពីថ្ងៃទី១៥-១៨ធ្នូ លោក សួង ណយ បានបញ្ជាក់នាពេលបច្ចុប្បន្ននេះចលនាភូមិមួយផលិតផលមួយ មាន គាំទ្រច្រេីន ទាំងពលរដ្ឋ  និង ថ្នាក់ ដឹក នាំ ។ 
 
បេីតាមលោក សួង ណយ គុណភាពសោភ័ណភាពសុវត្ថិភាពសុចរិតភាព និងតម្លៃសមរម្យពិតជាមានសារៈសំខាន់សម្រាប់អ្នកទិញ។ សម្រាប់អគ្គលេខាធិការរងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយរូបនេះការចូលរួមគាំទ្រផលិតផលខ្មែរក៏ជាការលេីកស្ទួយនិងថែរក្សារបស់ ខ្មែរផងដែរ។ 
 
ការជំរុញចលនាភូមិមួយផលិតផលមួយឱ្យមានលេីទីផ្សារនាពេលបច្ចុប្បន្ននេះមិនមែនងាយស្រួយនោះទេ។លោក សួង ណយ បានឱ្យដឹងថាក្រោយផលិតបានហេីយជំហានបន្ទាប់គឺការកម្រិត គុណភាពស្ដង់ដារសម្រាប់អ្នកទទួលទាន។
 










© រក្សាសិទ្ធិដោយ thmeythmey.com