កីឡាជាតិ
ជាតិ
ចំណុចខ្លាំង របស់ ស៊ូ កក្កដា យកឈ្នះគូប្រកួតក្នុងព្រឹត្តិការណ៍ «អ្នកលេងគុន» គឺ ការទាត់ និងវាយមានកម្លាំងខ្លាំង
17, Dec 2023 , 4:59 pm        
រូបភាព
ស៊ូ កក្កដា អ្នកលេងគុនល្បុក្កតោកម្ពុជា រហស្សនាមជង្គង់ទិព្វ បានយកឈ្នះ លើ Muhammad yunus dhae atu កីឡាករល្បុក្កតោហ្វីលីពីន ដោយពិន្ទុ លើប្រភេទទម្ងន់ ៦៣គីឡូក្រាម ក្នុងព្រឹត្តិការណ៍«អ្នកលេងគុន» នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ ឆ្លងកាត់ការប្រកួត ៣ទឹក ក្នុង១ទឹក ៣នាទី កីឡាករកម្ពុជារូបនេះ និយាយថា Muhammad yunus ទាំងការទាត់ និងវាយ មានកម្លាំងខ្សោយ បើទោះ ជាបានវាយចំមុខ  ប៉ុន្ដែមិនអាចធ្វើ កក្កដា របួស និងបាត់បងស្មារតីឡើយ។



សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 

អ្នកលេងគុនល្បុក្កតោជង្គង់ទិព្វកម្ពុជា និយាយថា ការប្រកួតជាមួយ Muhammad yunus មានភាពតាន់តឹង ព្រោះគូប្រកួតនេះ ពូកែរក្លេរ ដែលជាហេតុធ្វើឲ្យ កក្កដា មិនអាចទាត់ និងវាយបាន ដោយងាយស្រួល ព្រោះតែការចូលកៀកខ្លួនរបស់គេ។ ប៉ុន្ដែ តាមរយៈការវាយ និងការព្យាយាមទាត់ ធ្វើ កក្កដា ឈ្នះដោយពិន្ទុ លើការប្រកួតប្រភេទទម្ងន់៦៣ គីឡូក្រាម។ 
 


ស៊ូ កក្កដា បានប្រាប់សារព័ត៌មានថ្មីៗ ដូច្នេះថា៖«ខ្ញុំ ប្រើការវាយ និងទាត់បានច្រើន ម្យ៉ាង ខ្ញុំ ខ្លាចអស់ស្ទុះ ហើយដោយសារ ខ្ញុំ បានហាត់ទាត់ត្រៀម សម្រាប់ប្រកួតនេះផង។ អ៊ីចឹង ខ្ញុំ មានជំនាញទាត់។»។
 
ដោយឡែក កក្កដា យល់ថាគូប្រកួត មានចំណុចខ្សោយច្រើន ព្រោះវាយចេញ មិនមានកម្លាំង និងវាយចេញមិនសូវចំគោលដៅ។ 
កីឡាករកម្ពុជារូបនេះ រំពឹងថា ប្រសិនជាមានឱកាសប្រកួតក្នុងព្រឹត្តិការណ៍អ្នកលេងគុន លើកទី៣ រូបគេ នឹងប្រើស្នៀតពិសេសជាច្រើន ហើយមានគុណភាពជាងនេះ៕


Tag:
 ស៊ូ កក្កដា
  អ្នកលេងគុន
  ល្បុក្កតោ
© រក្សាសិទ្ធិដោយ thmeythmey.com