ជាតិ
វីដេអូ
សៀវភៅប្រវត្តិសាស្រ្តនៃរូបិយវត្ថុខ្មែរ ត្រូវបានតាំងបង្ហាញក្នុងពិព័រណ៍សៀវភៅ
17, Dec 2023 , 5:59 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ស្ដង់សៀវភៅជាច្រើន ត្រូវបានដាក់តាំងបង្ហាញក្នុងពិព័រណ៍សៀវភៅលើកទី១០ ។ ជាមួយគ្នានេះ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ  ព្រះស្រីឦសានវរ្ម័ន ហៅកាត់ ស.ស.រ បានយកសៀវភៅប្រមាណ៩ប្រភេទ ដែលទាក់ទងទៅនឹងប្រវត្តិសាស្រ្តនៃរូបិយវត្ថុខ្មែរ តាំងពីសតវត្សរ៍ទី១ មកដល់បច្ចុប្បន្ន តាំងបង្ហាញក្នុងពិព័រណ៍សៀវភៅ។ លោក នូ គួយ ជាមន្រ្តី ស.ស.រ បានបញ្ជាក់ថា គោលបំណងដែលយកសៀវភៅទាក់ទងទៅនឹងរូបិយវត្ថុមកតាំងពិព័រណ៍នេះ គឺចង់ឱ្យពលរដ្ឋ ក៏ដូចជាយុវជន សិស្ស-និស្សិត បានស្វែងយល់ពីប្រាក់ខ្មែរ និងដឹងពីសម័យកាលប្រាក់នីមួយៗឱ្យកាន់តែច្បាស់ ។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 

© រក្សាសិទ្ធិដោយ thmeythmey.com