ជាតិ
គណៈកម្មការ​ ចាប់ផ្ដើមកែសន្លឹកកិច្ចការ​បេក្ខជនប្រឡងរើសមន្រ្តីកសិកម្មឃុំ នៅព្រឹកនេះ
18, Dec 2023 , 1:32 pm        
រូបភាព
គណៈកម្មការ​ រៀបចំការប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំ បានចាប់ផ្ដើមដំណើរការកំណែ នៅ​សាលា​ភូមិន្ទរដ្ឋបាល។ ក្នុងដំណើរការកំណែនេះ មាន​ការចូលរួមពីលោក ហ៊ុន​ ម៉ានី​ រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការ​ រៀបចំការប្រឡង,​តំណាងក្រសួងកសិកម្ម និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ។



ចំពោះ​លទ្ធផលនៃការប្រឡង នឹងប្រកាសនៅថ្ងៃទី២៤ ធ្នូខាងមុខនេះ។ ក្រោយ​ប្រកាសលទ្ធផល បេក្ខជន​មានរយៈពេល ១សប្ដាហ៍ សម្រាប់​តវ៉ាផងដែរ។ សូម​បញ្ជាក់ថា កាលពីថ្ងៃទី១៧ ធ្នូ ក្រសួង​មុខងារសាធារណៈ និងក្រសួងកសិកម្ម បាន​រៀបចំ​ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំឆ្នាំ២០២៣៕
 
សូម​អញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 







Tag:
 កសិកម្ម
  មន្រ្តី​កសិកម្មឃុំ
  ហ៊ុន ម៉ានី
© រក្សាសិទ្ធិដោយ thmeythmey.com