ជាតិ
អត្ថបទពាណិជ្ជកម្ម
បើកទទួលពាក្យហើយ! កម្មវិធីទៅសិក្សានៅក្រៅប្រទេសថ្នាក់វិទ្យាល័យ សម្រាប់ឆ្នាំសិក្សាថ្មី ២០២៤-២០២៥
20, Dec 2023 , 3:09 pm        
រូបភាព
SOGO ជាស្ថាប័នផ្តល់សេវាកម្មនាំសិស្សានុសិស្សទៅសិក្សានៅក្រៅប្រទេស មានសេចក្តីសោមនស្ស ក្នុងការប្រកាសការទទួលពាក្យសម្រាប់ការសិក្សាថ្នាក់វិទ្យាល័យនៅក្រៅប្រទេសរបស់កម្មវិធី អាយស៊ីអ៊ីអេស ខេមបូឌា (ICES Cambodia) សម្រាប់ឆ្នាំសិក្សាថ្មី ២០២៤-២០២៥។ នេះគឺជាឱកាសដ៏អស្ចារ្យមួយ សម្រាប់សិស្សានុសិស្សថ្នាក់វិទ្យាល័យ ដែលមានបំណងចង់ទៅសិក្សានៅក្រៅប្រទេស។



កម្មវិធីសិក្សារបស់ ICES Cambodia បានបង្កើតឡើងដោយផ្តោតទៅលើអនុភាពនៃការផ្លាស់ប្តូរវប្បធម៌ និងការបើកផ្លូវសម្រាប់សិស្សានុសិស្សកម្ពុជាគ្រប់រូបឱ្យទទួលបានបទពិសោធថ្មីៗពីការអប់រំ ដែលជាការសិក្សាលើសពីការសិក្សាក្នុងថ្នាក់រៀន ដោយកម្មវិធីសិក្សានេះមានអត្ថប្រយោជន៍ជាច្រើនដូចជា ការស្វែងយល់ពីវប្បធម៌នៅក្រៅប្រទេស ការស្វែងយល់ពីភាពជាប្រជាជនសកល ការពង្រឹងជំនាញភាសា ការស្វែងយល់ពីសក្តានុពលរបស់ខ្លួនឯង និងការចាប់យកក្តីស្រមៃរបស់ខ្លួនតាមរយៈការចូលរួមយ៉ាងសកម្មក្នុងការងារសហគមន៍ ការចូលរួមក្នុងសកម្មភាពក្រៅកម្មវិធីសិក្សា និងការចូលរួមក្នុងព្រឹត្តិការណ៍វប្បធម៌ផ្សេងៗជាច្រើនទៀត។ លើសពីនេះ កម្មវិធីនេះក៏ផ្តល់ជូនសិស្សានុសិស្សនូវការអប់រំ ដែលមានគុណភាពដោយមានការទទួលស្គាល់ជាសកលនៅតាមគ្រឹះស្ថានអប់រំល្បីៗនៅក្រៅប្រទេសជាច្រើន ព្រមទាំងមានឱកាសបង្កើតទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង ជាមួយសិស្សានុសិស្សដទៃទៀតផងដែរ។
 
សម្រាប់ការសិក្សាថ្នាក់វិទ្យាល័យរបស់ ICES Cambodia នេះ សិស្សានុសិស្សអាចជ្រើសរើសសិក្សានៅប្រទេសជាច្រើន ក្នុងនោះមានដូចជា សហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី ប្រទេសនូវែលហ្សេឡង់ ប្រទេសកាណាដា ចក្រភពអង់គ្លេស ប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង និងប្រទេសចិនជាដើម។



ជាមួយគ្នានេះដែរ សិស្សានុសិស្សដែលមានបំណងចង់សិក្សានៅសហរដ្ឋអាមេរិកនឹងទទួលបានជម្រើសសិក្សា ២កម្មវិធី៖ ទី១  កម្មវិធីផ្លាស់ប្តូរការសិក្សាថ្នាក់វិទ្យាល័យ J-1 និងទី២ កម្មវិធីថ្នាក់វិទ្យាល័យនៅក្រៅប្រទេស F-1 ។ កម្មវិធីផ្លាស់ប្តូរការសិក្សាថ្នាក់វិទ្យាល័យ J-1  ជាកម្មវិធីដែលអនុញ្ញាតឱ្យសិស្សានុសិស្សអាចផ្លាស់ប្តូរការសិក្សារយៈពេល ១០ខែ នៅក្នុងថ្នាក់ទី៩ ថ្នាក់ទី១០ ឬ ថ្នាក់ទី១១ នៅក្នុងសាលារដ្ឋណាមួយនៅសហរដ្ឋអាមេរិក រួមជាមួយការរស់នៅជាមួយគ្រួសារចិញ្ចឹម (Host Family)។ ចំណែកកម្មវិធីថ្នាក់វិទ្យាល័យនៅក្រៅប្រទេស F-1 វិញ សិស្សានុសិស្សអាចសិក្សានៅសាលារដ្ឋ ឬសាលាឯកជនណាមួយរហូតដល់ចប់ថ្នាក់វិទ្យាល័យបាន គឺចាប់ពីថ្នាក់ទី៩ រហូតដល់ថ្នាក់ទី១២។ ជាមួយគ្នានេះដែរ សម្រាប់សិស្សានុសិស្សដែលសិក្សាក្នុងកម្មវិធីសិក្សា F-1 នេះ នឹងទទួលបានជម្រើសកន្លែងស្នាក់នៅជាមួយគ្រួសារចិញ្ចឹម ឬកន្លែងស្នាក់នៅរបស់សាលា។ 
 
ការសម្រេចចិត្តជ្រើសរើសរវាងកម្មវិធីផ្លាស់ប្តូរការសិក្សាថ្នាក់វិទ្យាល័យ J-1 និងកម្មវិធីថ្នាក់វិទ្យាល័យនៅក្រៅប្រទេស F-1 នេះ ផ្អែកលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួន គោលដៅសិក្សា និងរយៈពេលដែលសិស្សានុសិស្សចង់បានទទួលបាននូវបទពិសោធសិក្សាថ្នាក់វិទ្យាល័យនៅសហរដ្ឋអាមេរិក។



SOGO សូមស្វាគមន៍យ៉ាងកក់ក្តៅដល់សិស្សានុសិស្ស និងអ្នកអាណាព្យាបាលទាំងអស់ ដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យចុះឈ្មោះសិក្សាសម្រាប់ឱកាសផ្លាស់ប្តូរជីវិតដ៏អស្ចារ្យមួយនេះ។ បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចចូលទៅកាន់គេហទំព័រផ្លូវការ www.sogocambodia.com ដើម្បីទទួលបានព័ត៌មានលម្អិតអំពីតម្រូវការ និងដំណើរការដាក់ពាក្យកម្មវិធីថ្នាក់វិទ្យាល័យនៅក្រៅប្រទេសរបស់កម្មវិធី ICES Cambodia។ ប្រញាប់ឡើង ថ្ងៃផុតកំណត់សម្រាប់ការដាក់ពាក្យគឺថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះហើយ!
 
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំ៖
លេខទូរសព្ទទំនាក់ទំនង៖ 061 924 141 ឬ061 981 568
អ៊ីមែល៖ [email protected]
គេហទំព័រ៖ www.sogocambodia.com
ឬមកកាន់ការិយាល័យ SOGO ផ្ទាល់៖ 
 
1.  ការិយាល័យកណ្ដាល៖ អគារលេខ ២២៣ & ២២៧ មហាវិថីម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
2.  ការិយាល័យសៀមរាប៖ អគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
 
អំពី៖ SOGO (Study Overseas Go Overseas)

SOGO គឺជាស្ថាប័នផ្តល់សេវាកម្មនាំសិស្សានុសិស្សទៅសិក្សានៅក្រៅប្រទេស ដែលជាទីទុកចិត្តរបស់អស់លោកអ្នក។ SOGO ជួយសិស្សានុសិស្សក្នុងការជ្រើសរើសវគ្គសិក្សា និងស្ថាប័នសិក្សាដែលមានគុណភាពខ្ពស់ជាមួយនឹងតម្លៃសមរម្យ។
 
ការផ្តល់ជូនរបស់ SOGO រួមមានដូចជា៖ កម្មវិធីផ្លាស់ប្តូរការសិក្សាថ្នាក់វិទ្យាល័យJ-1 កម្មវិធីថ្នាក់វិទ្យាល័យនៅក្រៅប្រទេស F-1 កម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សានៅក្រៅប្រទេស វគ្គសិក្សាខ្លីៗនៅក្រៅប្រទេស និងដំណើរទស្សនកិច្ចសិក្សានៅក្រៅប្រទេស។ ជាមួយគ្នានេះដែរ SOGO ក៏មានការផ្តល់ជូននូវការប្រឹក្សាការសិក្សានៅក្រៅប្រទេស ហើយក៏មានសេវាកម្មជំនួយបន្ថែមផ្សេងៗទៀតក្នុងការសម្រួលការបំពេញបែបបទសិក្សាផ្សេងៗ ការស្នើសុំទិដ្ឋាការ សេវាកម្មបកប្រែឯកសារ និងសេវាកម្មកក់សំបុត្រយន្តហោះផងដែរ។
 
SOGO សហការយ៉ាងជិតស្និទ្ធជាមួយដៃគូជាតិ និងអន្តរជាតិនៅទូទាំងពិភពលោក ក្នុងការផ្តល់នូវសេវាកម្មអប់រំនៅក្រៅប្រទេស ដែលស្របតាមតម្រូវការជាក់ស្តែងរបស់សិស្សានុសិស្ស។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ SOGO បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយនឹងស្ថាប័នផ្លាស់ប្តូរវប្បធម៌អន្តរជាតិ អាយស៊ីអ៊ីអេស (ICES) ដើម្បីបង្កើននូវការអប់រំថ្នាក់អន្តរជាតិ និងការផ្លាស់ប្តូរវប្បធម៌ជូនសិស្សានុសិស្សនៅកម្ពុជា។
 
ស្ថាប័នផ្លាស់ប្តូរវប្បធម៌អន្តរជាតិអាយស៊ីអ៊ីអេស (ICES) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ និងមានមូលដ្ឋាននៅសហរដ្ឋអាមេរិក កំពុងបំពេញបេសសកម្មរបស់ខ្លួនយ៉ាងសកម្មអស់រយៈពេលជិត ៣ទសវត្សរ៍ ដើម្បីលើកកម្ពស់ការយល់ដឹងជាសកល និងការយល់ដឹងអំពីវប្បធម៌ ដើម្បីរួមចំណែកជួយដល់ពិភពលោកឱ្យមានភាពសុខដុមរមនា សម្រាប់សិស្សានុសិស្ស សាលារៀន និងក្រុមគ្រួសារចិញ្ចឹម (ម្ចាស់ផ្ទះដែលទទួលសិស្សានុសិស្សឱ្យស្នាក់នៅជាមួយពួកគេ) នៅទូទាំងពិភពលោក៕
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com