ជាតិ
ពន្យល់ពាក្យ
«ចង្ហាយ» មានន័យ​ខុសពី «ចំហាយ» រីឯ «ចម្ហាយ» គ្មានក្នុង​វចនានុក្រម
22, Dec 2023 , 7:29 am        
រូបភាព
ស្មេរមួយចំនួន បាន​សរសេរពាក្យ «ចង្ហាយ» ឬ «ចម្ហាយ» បង្ហោះ​លើ​បណ្តាញសង្គម ដោយ​យល់ច្រឡំ​ថា ពាក្យនេះ ជាព្យាង្គតម្រួតនៃពាក្យ «ចំហាយ»។ តាមវចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត ក៏ដូចជាវចនានុក្រម​ខ្មែរ​២០២២​របស់​ក្រុម​ប្រឹក្សាជាតិភាសាខ្មែរ ពាក្យទាំងពីរ មានន័យ​ខុសគ្នាទាំងស្រុង។

 
«ចំហាយ» មានន័យ​ពីរបែប គឺ​ កម្លាំងកម្សួលក្ដៅឬត្រជាក់ដែលផ្សាយចេញមក :  ចំហាយភ្លើង, ចំហាយទឹកទន្លេ។ ន័យ​មួយ​ទៀត សំដៅ​លើ​ឥទ្ធិពលនៃអ្វីមួយ ដែលនៅបន្តមានសេសសល់នាពេលខាងក្រោយ :  ចំហាយនៃពិធីចូលឆ្នាំខ្មែរ។  
 
«ចង្ហាយ» ជា​ប្រដាប់ធ្វើដោយឈើ ឬ ឫស្សីមានតម្ពក់សម្រាប់ឆាយចំបើង, ឆាយស្មៅ។ រីឯពាក្យ «ចម្ហាយ» មិនមាន​នៅ​ក្នុង​វចនានុក្រម​ទេ។  ដូច្នេះ ការ​សរសេរថា សល់​ចម្ហាយ ឬ សល់​ចង្ហាយ មិន​ត្រឹមត្រូវនោះឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com